CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung អាចនឹងបង្ហាញ Galaxy S5 នៅខែមករា ឆ្នាំ​២០១៤

តាមប្រភពព័ត៌មានពី GSMArena, បើទោះបីជា Galaxy S4 មានបរិមាណលក់ចេញបានយ៉ាងល្អ
ហើយនោះ ប៉ុន្តែ Samsung ហាក់ដូចជានៅមិនទាន់ស្កប់ចិត្តនៅឡើយទេ ហើយក្រុមហ៊ុនអាចនឹង
ធ្វើឲ្យកាន់តែប្រសើរជាងនេះថែមទៀត។ ជាលទ្ធផល Samsung កំពុងតែជុំរុញនូវសន្ទុះនៃការអភិ
វឌ្ឍន៍ ហើយបានសំរេចចិត្ត នឹងបង្ហាញណែនាំ Galaxy S5 នៅដើមឆ្នាំក្រោយនេះ ជំនួសឲ្យការ
បង្ហាញខ្លួន ស្មាតហ្វូនត្រកូល Galaxy S ដែលតែងតែប្រារព្ធឡើងនៅខែឧសភា ដូចជំនាន់មុនៗ។

(រូបភាពច្នៃប្រឌិត)

តាមការប៉ាន់ស្មាន ស្មាតហ្វូនស៊េរីខ្ពស់នេះ នឹងចាប់ផ្តើមមានលក់នៅលើទីផ្សារ ចាប់ពីខែកុម្ភះ ឆ្នាំ
២០១៤ ជាមួយលក្ខណៈពិសេសៗមួយចំនួនដូចជា CPU Exynos 5430 64-bit, 8 Core, camera
16MP អមដោយ Sensor មានការអាប់ឌេត ដែលជួយឲ្យមានពន្លឺភ្លឺច្បាស់ជាងមុន និង Feture
OIS (ការពាររំញ័រ)។ មុននេះ ក្រុមហ៊ុនក៏បានធ្វើការប្រកាសបង្ហាញពី Sensor រូបភាព ISOCELL
ថ្មី ដោយបានបញ្ជាក់ថា នឹងមានបំពាក់នៅលើបណ្តាស្មាតហ្វូនលំដាប់កំពូលៗ ក្នុងពេលអនាគត។

កាលពីមុនក៏មានព័ត៌មានចចាមអារាមមួយចំនួន បានឲ្យដឹងថា Galaxy S5 នឹងជាស្មាតហ្វូនដំបូង
ដែលមានសំបកធ្វើពី លោហធាតុ នៃត្រកូល Galaxy S ផងដែរ ប៉ុន្តែខាង Samsung មិនបានផ្គត់
ផ្គង់ព័ត៌មាន ឲ្យដឹងស្តីពីបញ្ហានេះទេ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Sony បានបង្ហាញ Xperia Z1 mini ជាផ្លូវការ ជាមួយកាមេរ៉ា 20 MP មិនជ្រាបទឹក
- អីយ៉ា! ភ្លេចៗខ្លួន iPhone 5 បានងើបថ្លៃវិញគួរសម ក្នុងពេល iPhone 5S Gold បន្តស្រកថ្លៃ

យ៉ាងគំហុក

- Apple អាចនឹងបញ្ចេញ iPhone ថ្មី អេក្រង់ធំ ពីរម៉ូដែលទៀត នៅឆ្នាំក្រោយ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: Galaxy S5 metal casing samsung smartphone hightech