នាងខ្ញុំឈ្មោះ លីនដា ភេទស្រី រស់នៅ ភ្នំពេញ។ សំរាប់ពេលនេះ ខ្ញុំកំពុងតែ ចង់ធ្វើការផ្លាស់ប្តូរ
ឡើងស៊េរី ទូរស័ព្ទរបស់នាងខ្ញុំ។ ប៉ុន្តែ នាងខ្ញុំ មិនសូវយល់ដឹងពីផ្នែកទូរស័ព្ទនេះឡើយ ថាគួរទិញ
មួយណា ដែលសក្តិសមនឹងខ្លួន និងសមរម្យជាមួយទឹកប្រាក់របស់ខ្លួន (ថវិកា មានកំណត់)។
នាងខ្ញុំមានជម្រើសពីរ សំរាប់ទិញគឺ Galaxy S3 និង Galaxy Note 2។ នាងខ្ញុំសូមសួរថា តើគួរ
ទិញ S3 ឬមួយថែមលុយមួយចំនួនទៀត ដើម្បីទិញ Note 2? នាងខ្ញុំប្រើទូរស័ព្ទ ចូលចិត្តថតរូប
និងលេងអ៊ីនធឺណេត (Facebook អានព័ត៌មាន)។
សូមបងប្អូនដែលធ្លាប់មានបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទ ពិសេស ស្មាតហ្វូនទាំងពីរខាងលើនេះ
សូមជួយផ្តល់ជាមិតយោបល់ ដល់នាងខ្ញុំផង។ សូមអរគុណទុកជាមុន !
អ្នកផ្ញើ៖ លីនដា