CamNews

ទូរស័ព្ទ 

រូបភាពកាសែត ដ៏ស្អាត របស់ "Galaxy Note 3 mini"

Galaxy J អាចត្រូវបានចាត់ទុកថា ជាម៉ូដែលបង្រួមតូចនៃ Galaxy Note 3។ ស្មាតហ្វូននេះ មាន
អេក្រង់ទំហំ 5 inch, 3GB RAM, CPU Snapdragon 800 ដូចនឹង Galaxy Note 3 ផងដែរ។

ត្រូវបានបង្ហាញណែនាំដោយ NTT DoCoMo (ជប៉ុន), Galaxy J មានបីពណ៌ក្នុងការជ្រើសរើស
គឺពណ៌ផ្កាឈូក ពណ៌ស និងពណ៌ខៀវ។ Galaxy J មានការរចនាម៉ូតធំ និងធ្ងន់ជាងបន្តិច បើ
ប្រៀបជាមួយនឹង Galaxy S4។ ជាក់ស្តែង Galaxy J មានខ្នាតប្រវែង 137 x 70 x 8,6 mm ជាមួយ
នឹងទម្ងន់ 146g។

Galaxy J បំពាក់នូវអេក្រង់ Super AMOLED 5 inch កំរិតពន្លឺ full HD (1920x1080 pixel) រូមជាមួយ
រូបសណ្ឋាន Hardware ស្រដៀងនឹង Galaxy Note 3 ដែរ។ កាមេរ៉ាខាងក្រោយរបស់ Galaxy J មាន
Sensor ទំហំ 13MP, ថ្មរបស់វាមានបរិមាណ 2600mAh និងមានមេម៉ូរីក្នុងទំហំ 32GB។ ក្រៅពីបណ្តា
តំណភ្ជាប់ដូចជា WiFi, Bluetooth, Galaxy J ក៏នៅមាន Support LTE-A រួមជាមួយល្បឿនដោនឡូត
ដល់ទៅ 150Mbps៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Samsung នឹងបង្ហាញ Galaxy S5 នៅខែ មករា ឆ្នាំ ២០១៤
- Sony បានបង្ហាញ Xperia Z1 mini ជាផ្លូវការ ជាមួយកាមេរ៉ា 20 MP មិនជ្រាបទឹក

- អីយ៉ា! ភ្លេចៗខ្លួន iPhone 5 បានងើបថ្លៃវិញគួរសម ក្នុងពេល iPhone 5S Gold បន្តស្រកថ្លៃ

យ៉ាងគំហុក

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: Press Photo gorgeous Galaxy Note 3 mini samsung hightech