ស្ទើរតែមិនគួរអោយជឿ៖ កាលពីប៉ុន្មានម៉ោងមុននេះបើយើងងាកក្រឡេកទៅមើលគេហទំ
ព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ វិញ បានចេញផ្សាយអត្ថបទមួយអោយដឹងថា បុរសជា
មន្រ្តីពន្លត់អគ្គីភ័យម្នាក់ ត្រូវបានរកអោយឃើញថា បានសំកាំងខ្លួន នៅលើអាកាស កំពស់
ប៉ុន្មានម៉ែត្រតែប៉ុណ្ណោះពីផ្ទៃដី ខណៈកម្លាំងខ្បល់បក់គួចខ្លាំង បានធ្វើអោយសង្កសី ដែល
គាត់អង្គុយពីលើនោះ ប៉ើងហោះមួយរំពេច។
ជាសំណាងល្អ បើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មាន Liveleak អោយដឹងថា
បុរសជាមន្រ្តីពន្លត់អគ្គីភ័យម្នាក់នោះ ពិតជាមិនបានទទួលរងរបួសធ្ងន់ធ្ងរអ្វីនោះទេ ។ គួរ
បញ្ជាក់ផងដែរថា ករណីខាងលើ បានកើតឡើងនៅក្នុងក្រុង Rijeka ប្រទេស Croatian
ខណៈប្រទេសនេះ ក៏កំពុងតែប្រឈមនឹង ការបោកបក់នៃកម្លាំងខ្បល់ដ៏ខ្លាំងជាងគេបំផុត
បើចាប់គិតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់
តាមដានទស្សនាបន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ