CamNews

ព័ត៌មានអន្តរជាតិ 

កប់អ្នករងគ្រោះទាំងរស់ ព្រោះខ្លាចត្រូវចាប់ខ្លួនដោយសារ បង្កគ្រោះថ្នាក់ចរាចរណ៍

នគរបាលចិនបានចាប់ខ្លួនប្ដីប្រពន្ធវ័យក្មេងមួយគូ បន្ទាប់ពីពួកគេបានកប់ស្ដ្រីវ័យចំណាស់ម្នាក់
ទាំងរស់ ដោយគិតថាគាត់បានស្លាប់ទៅហើយ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលពួក
ខ្លួនបានបង្កឡើង។

រថយន្ដរបស់ជនល្មើសត្រូវបានទុកចោលនៅកន្លែងកើតហេតុ

China Daily បានរាយការណ៍ថា កាលពីមួយខែមុននេះ ប្ដីប្រពន្ធនេះបានផឹកស៊ីនៅហាងការ៉ាអូខេ
មួយកន្លែង និងបានបើករថយន្ដត្រឡប់ទៅផ្ទះនៅវេលារំលងអាធ្រាត្រ។ ដោយស្រវឹងស្រា ពួកគេ
ក៏បានជ្រុលចង្កូតទៅបុកស្ដ្រីអាយុ ៦៨ឆ្នាំម្នាក់នៅខេត្ដ Zhejiang។

នគរបាលមួយរូបបានអោយដឹងថា ៖ "សាក្សីម្នាក់ថ្លែងថា គាត់បានឮសម្លេងយំ និងបានឃើញស្ដ្រី
ម្នាក់កំពុងដេកដួលនៅក្បែររថយន្ដ។ ប្ដីប្រពន្ធនោះបានអូសស្ដ្រីរងគ្រោះឡើងរថយន្ដ ដោយបាន
និយាយថា នឹងនាំទៅកាន់មន្ទីរពេទ្យ"។

ប៉ុន្ដែ ដោយភ័យខ្លាចថានឹងត្រូវចាប់ខ្លួន ព្រោះតែការបើកបរក្នុងស្ថានភាពស្រវឹង​ និងបានបង្កគ្រោះ
ថ្នាក់ ហើយដោយគិតថាបានស្លាប់ហើយនោះ ពួកគេក៏បានកប់ស្ដ្រីរងគ្រោះនៅតំបន់ដីមួយនៅ
ក្បែរផ្លូវ។ ក្រោយមក នគរបាលបានរកឃើញថា ស្ដ្រីរងគ្រោះនៅមានជីវិត និងត្រូវបានគេកប់ទាំង
រស់។ បន្ទាប់ពីការធ្វើកោសល្យវិច្ច័យលើសាកសព នគរបាលបានអះអាងថា ស្ដ្រីរងគ្រោះបានបាត់
បង់ជីវិតដោយសារតែស្ទះដង្ហើម។

នៅលើទំព័រសង្គម Weibo អ្នកលេងអ៊ីនធើរណែតបានបង្ហាញនូវការក្ដៅក្រហាយចិត្តចំពោះសង្គម
ក្នុងសម័យទំនើបនៅប្រទេសចិន។ អ្នកលេងអ៊ីនធើរណែតម្នាក់សរសេរថា ៖ "ប្រការនេះបាន
បង្ហាញថា សង្គមរបស់យើងកំពុងប្រឈមនឹងបញ្ហាធំ"។

ការផ្ទុះឡើង និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច រួមនឹងគំលាតនៃអ្នកមាន និងអ្នកក្រ កាន់តែធ្វើអោយ
តម្លៃសង្គមត្រូវថយចុះ ហើយនេះគឺជាប្រធានបទសំខាន់កំពុងត្រូវបានគេយកចិត្តទុកដាក់។

គួររំឭកថា កាលពីឆ្នាំទៅ សាធារណជនចិន មានការខឹងសម្បារយ៉ាងខ្លាំងចំពោះករណីក្មេងស្រី
Yue Yue (អាយុ ២ឆ្នាំ) ត្រូវបានមនុស្សជាច្រើនមិនយកភ្នែកមើល បន្ទាប់ពីនាងត្រូវបានរថយន្ដ
ដឹកទំនិញចំនួន ២គ្រឿងកិនពីលើ នៅឯក្រុង Foshan នៃខេត្ត Guangdong

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing


Tags: yue yue china accident