CamNews

អាស៊ានចង់ដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ដោយប្រើច្បាប់អង្គការសហប្រជាជាតិ

ភ្នំពេញ៖ ប្រទេសតំបន់អាស៊ីអាគ្នេយ៍   ចង់ឱ្យអនុសញ្ញាស្តីពីច្បាប់សមុទ្រ នៃអង្គការសហ
ប្រជាជាតិ   ក្លាយជាមូលដ្ឋានមួយក្នុងការដោះស្រាយជំលោះនៅសមុទ្រចិនខាងត្បូង នេះ
បើយោងតាមឯកសារព្រៀងមួយ ដែលបានបង្ហាញកាលពីថ្ងៃអង្គារ។

រដ្ឋមន្ត្រីការបរទេសតំបន់អាស៊ីអាគ្នេយ៍  ដែលបានជួបប្រជុំនៅក្នុងប្រទេសកម្ពុជា  ត្រូវបាន
អូសបន្លាយពេលជាច្រើនម៉ោង   ក្នុងការចេញសេចក្តីណែនាំច្បាប់ជារួមមួយ ដែលចុះហត្ថ
លេខាដោយរដ្ឋមន្ត្រីការបរទេសតំបន់អាស៊ីអាគ្នេយ៍  និងប្រទេសចិន ដើម្បីកាត់បន្ថយភាព
តាន់តឹងក្នុងតំបន់ជំលោះនៃដែនសមុទ្រចិនខាងត្បូង។

ឯកសារព្រៀងមួយបានឱ្យដឹងថាអាស៊ានមានតួនាទីក្នុងការដោះស្រាយជំលោះនៅក្នុងដែន
សមុទ្រប្រទេសចិន ដោយសន្តិវិធី ដោយប្រើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជា
ជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)៕

ដោយ៖ វណ្ណៈ
ប្រភព៖ asiaone


Tags: Social National News Asean Phnom Penh