CamNews

ព័ត៌មានអន្តរជាតិ 

សម្លេងឆ្នោតគណបក្សប្រជាជនកម្ពុជាកើនឡើង សមរង្ស៊ី ហ្វ៊ុន​ស៊ីន​ប៉ិច​ និងនរោ​ត្តម​រណ​ឫទ្ធិ​​ថយ​ចុះ

គណបក្ស​ប្រ​ជា​ជន​​កម្ពុជា​ ​កើន​​ប្រមាណ​ជា ២​ភាគរយ ​សិទ្ធិ​មនុស្ស ទទួលបាន​ ៦ ភាគ​រយ​ ខណៈដែលគណបក្សសម​រង្ស៊ី​​​ថយ​ចុះ​ ៥ភាគរយ ហ្វ៊ុន​ស៊ីន​ប៉ិច​ថយ​ចុះ ​១ភាគរយ ​​​​​នរោ​ត្តម
​រណ​ឫទ្ធិ​​ថយ​ចុះ​ជាង​ ១.៥​ភាគរយ នេះជាលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតឃុំ សង្កាត់
អាណត្តិទីបី។

លទ្ធផលបណ្ដោះអាសន្នបានបង្ហាញថា ក្នុងចំណោមអាសនៈ​ទាំង ១១.៤៥៩ គណបក្ស​ប្រជា
ជន​កម្ពុជា ទទួលបាន ​អាសនៈចំនួន ៨.២៨៣​  គណបក្ស​សមរង្ស៊ី ទទួលបានត្រឹមតែ ២.១៥៥
អាសនៈ​ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ១៦០​អាសនៈ​ គណបក្ស​នរោត្តម រណឫទ្ធិ ទទួល
បាន ៥៣​អាសនៈ​​ ចំណែក គណបក្ស​សិទ្ធិមនុស្ស ទទួលបាន ៨០០​អាសនៈ​។ បើគិតជាភាគ
រយ គេឃើញថា គណបក្សប្រជាជនកម្ពុជាទទួលបានដល់ទៅ ៧៣ភាគរយ គណបក្សសមរង្ស៊ី ១៨ភាគរយ ខណៈដែលគណបក្សសិទ្ធិមនុស្សទទួលបាន ៦ភាគរយ។

គួររំឭកថា លទ្ធផល​នៃការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កត់អាណតិ្ដទីពីរ ឆ្នាំ​២០០៧​ បានបង្ហាញ
ថា​ គណបក្ស ប្រជាជនកម្ពុជា ទទួលបាន ៧.៩៩៣ អាសនៈ  គណបក្ស សមរង្ស៊ី ២.៦៦០ អាសនៈ គណបក្ស នរោត្តម រណឫទ្ធិ ទទួលបាន ៤២៥ អាសនៈ ចំណែក ហ្វ៊ុន ស៊ិនប៉ិច ទទួលបាន ២៧៤ អាសនៈ៕

ដោយ ៖ ​វិចិត្រ 


Tags: cambodia election election 2012