កំពូលតារាបង្ហាញម៉ូដ របស់ក្រុមហ៊ុនម៉ូដែល Victoria's Secret ចំនួន ៣រូប គឺកំពូលស្រីស្អាត Erin
Heatherton, Behati Prinsloo និងនាង Karlie Kloss ទើបបានប្រារព្ធពិធីជួបជុំអ្នកគាំទ្ររបស់ពួកគេ
កាលពីថ្ងៃទី ៣១កក្កដា នៅក្រុង New York សហរដ្ឋអាមេរិក។
នៅក្នុងពិធីជួបជុំអ្នកគាំទ្រ ដែលត្រូវបានធ្វើឡើង នៅក្រុង New York សហរដ្ឋអាមេរិក កាលពីថ្ងៃទី
៣១កក្កដា នោះ កំពូលតារាបង្ហាញម៉ូដចំនួន ៣រូប របស់ក្រុមហ៊ុន Victoria's Secret បានបញ្ចេញភាព
ទាក់ទាញរបស់ខ្លួន ដោយស្លៀករ៉ូបខ្លី លើជង្គង់ ប្រកបដោយភាពស៊ិចស៊ី។
ក្នុងព្រឹត្តិការណ៍នេះ ស្រីស្អាតដែលមានកំពស់ ១,៨ម៉ែត្រ នាង Erin Heatherton ស្លៀករ៉ូបខ្លី លើ
ជង្គង់មានស្ទីលស្នាមផ្នត់ និងមានពណ៌សាច់ ស័ក្ដិសមជាមួយនឹងសក់ពណ៌ទងដែងរបស់នាង។
ចំណែកស្រីស្អាត Behati Prinsloo ជនជាតិ Namibia ដែលមានកំពស់ ១,៧៦ម៉ែត្រ ក៏ស្លៀករ៉ូបខ្លី
ស្ទីលស្នាមផ្នត់ដូចគ្នា ប៉ុន្ដែមានពណ៌ស៊ីជំពូ។
Behati Prinsloo តារាបង្ហាញម៉ូដ ជនជាតិ Namibia
Erin Heatherton
Karlie Kloss លេចធ្លោជាងគេ ដោយសារតែកំពស់ ១,៨៤ម៉ែត្រ របស់នាង។ ស្រីស្អាតរូបនេះ
ស្លៀករ៉ូបខ្លីពណ៌ស្វាយ ចំហក្លៀក រួមនឹងស្បែកជើងពណ៌ខ្មៅ បង្កើតបានជាស្ទីលមួយដ៏គួរឱ្យ
ចាប់អារម្មណ៍។
ដោយ ៖ តារា
ប្រភព ៖ FS