ស្ទើរតែមិនគួរអោយជឿ ៖ សេដ្ឋី ឥណ្ឌាមួយរូប ត្រូវបានជាប់ទោស ពីបទមនុស្សឃាតដោយចេតនា ក្រោយ ពីរូបលោក បំបោលរថយន្តទំនើប បុកអង្គរក្សរបស់ខ្លួន ។
ទំព័រ ប៊ីប៊ីស៊ី បន្តចុះផ្សាយអោយដឹងថា ៖ សេដ្ឋី Mohammed Nisham ត្រូវបាន របាយការណ៍ បញ្ជាក់អោយ ដឹងថា បានបើករថយន្ត ទំនើប Hummer របស់ខ្លួន បំបោលបុក អង្គរក្សមួយរូប មានឈ្មោះ Chandrabose ទៅផ្ទប់ជាប់នឹងជញ្ជាំង រួចធ្វើការវាយប្រហារគាត់បន្ថែមទៀត ដោយប្រើដំបងដែក ។
ស្ថិតនៅក្នុងវ័យ ៥០ ឆ្នាំ បុរសជាអង្គរក្ស ឈ្មោះ Chandrabose ក្រោយពីទទួលរងរបួសច្រើនកន្លែង និងធ្ងន់ ធ្ងរពេក គាត់ក៏បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ នៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃ ច័ន្ទនេះ ។ សេចក្តីរាយ ការណ៍បញ្ជាក់អោយដឹងថា សេដ្ឋីចិត្តឆៅ វ័យ ៣៩ ឈ្មោះ លោក Nisham បានបើកការ វាយប្រហារ សម្លាប់ ដោយចេតនាទៅលើអង្គរក្សរបស់ខ្លួន ពីព្រោះ អង្គរក្ស រូបនោះ មានភាពយឺតយ៉ាង ក្នុងការមកបើកទ្វាររបង អោយរថយន្តរបស់គាត់ចូលផ្ទះ ក្នុងរដ្ឋ Kerala ប្រទេស ឥណ្ឌា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី