CamNews

Facebook និងមិនសូវមានអ្នកប្រើប្រាស់ទៀត ទេក្នុងរយះពេល៨ ឆ្នាំខាងមុខទៀត

 Facebook គឺជាគេហទំព័រដែលមានប្រជាប្រិយបំផុតក្នុងពេលបច្ចុប្បន្ន ជាពិសេសក្នុងស្រទាប់
យុវវ័យ អ្នករាល់គ្នាសុទ្ទតែចេះប្រើប្រាស់វា​ទាំងអស់។ ប៉ុន្ដែពេលថ្មីៗនេះក៏មានការិះគន់ផងដែរ
ចំពោះគេហទំព័រមួយនេះ គឺពីសំនាក់ឪពុកមា្ដយ លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យដែលថា កូនៗ
និងសិស្សនិស្សិតភាគច្រើនបានងប់ងល់ ទៅនិងការលេងជាមូយ Facebookនេះ។​ ថ្មីៗនេះ
លោក Iric Jackson ស្ថាបនិកជាន់ខ្ពស់នៃក្រុមហ៊ុន អគ្គិសនីបាននិយាយថា៖ facebook​ និង
ត្រូវលែងមានអ្នកប្រើប្រាស់ច្រើនទៀតហើយក្នុងរយះពេល ៨ឆ្នាំខាងមុខទៀត។

លោកបានបន្ដទៀតថា​៥​​ ទៅ​៨ឆ្នាំទៀត​ facebook និងត្រូវដូលរលំដូច Yahoo អញ្ចឹង។យើង
ដឹងមកហើយថា​ yahoo​ នៅតែអាចរកប្រាក់ និងផលចំណេញបានច្រើន គឺវាមានអ្នកប្រើ
ប្រាស់រហូតដល់ ១៣,០០០នាក់​​ ប៉ុន្ដែបើគិតជាភាគរយ គឺវាមានត្រឹមតែ ១០ភាគរយប៉ុណ្ណោះ
នៅឆ្នាំ ២០០០។

លោក Iric បាននិយាយទៅកាន់ CNBC នៅតាមផ្លូវថា facebook មានការដូលរលំដោយសារ
"mordern', mobile web មានការរីកចម្រើនខ្លាំពេក។​ នេះគាត់ចង់និយាយថា social network
មានការធ្លាក់ចុះដោយសារតែប្រព័ន្ធបច្ចេកវិទ្យា របស់ mobile មានប្រជាប្រិយ​ និងទាក់ទាញ
ចំពោះយុវ័យខ្លាំងពេក​ ដែលនាំអោយពួកគេងាកទៅរក​ការលែងហ្គែម ឬអ្វីដែលថ្មីៗជាងនេះ៕

 

ដោយ៖​ សារិន
ប្រភព៖ dailymail

 

Tags: technology facebook