CamNews

រថយន្ត 

រថយន្ត Maruti Suzuki បង្ហាញគំរូ រថយន្តថ្មី កាន់តែទំនើប

រថយន្ត Maruti Suzuki គឺជាប្រភេទរថយន្ត ដ៏ប្រណិតដែលសាកសមបំផុតសំរាប់ក្រុមគ្រួសារ។ រថយន្ត
Maruti Suzuki  ក៏ធ្លាប់មានឈ្មោះបោះសំលេងមួយរយៈផងដែរ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែល
ទទួលបាន ការគាំទ្រយ៉ាងច្រើននៅលើពិភពលោក។

បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្ត Suzuki បានផលិត នូវរថយន្ត Maruti Suzuki ម៉ូដែលថ្មី ឆ្នាំ២០១៤
ដ៏ទំនើប ដែលផ្លាស់ប្តូរនូវរូបរាង ដ៏ថ្មីស្រឡាងទាំងស្រុង ប្លែក និង កាន់តែទាក់ទាញជាងមុន។ រថយន្ត
Maruti Suzuki ម៉ូដែលថ្មីនេះ ត្រូវរចនាម៉ូដឡើង មានរាងធំមាំជាងមុន ខ្ពស់ជាងមុន ជាមួយនឹងស្តប់ស៊ី
ញ៉ូមុខក្រោយផ្លាស់ប្តូរថ្មី   បំពាក់ប្រព័ន្ធភ្លើង LED  អាចបំភ្លឺផ្លូវបានឆ្ងាយ និងច្បាស់ល្អ សំបកកង់ Sport
និងមានបំពាក់ប្រព័ន្ធបច្ចេកវិជ្ជាដ៏ទំនើបផ្សេងៗ ទៀតនៅខាងក្នុងរថយន្ត។ រថយន្ត  Maruti Suzuki គំរូ
ថ្មី ដ៏ទាក់ទាញ នឹងបង្ហាញវត្តមាននៅលើទីផ្សាររថយន្តពិភពលោក ក្នុងពេលឆាប់ៗ ខាងមុខនេះ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: car 2014 Maruti Suzuki Concept CIAZ