CamNews

មិនគួរឲ្យជឿ 

វីដេអូ ក្រុមមនុស្ស ជាអ្នកដើរទិញឥវ៉ាន់ ភ័យ បះសក់ ខណៈ តោព្រៃ អុកឡុក ផ្សារ ទំនើបមួយកន្លែង

ប្លែកៗ & ស្ទើរតែមិនគួរអោយជឿ ៖ ទំព័រសារព័ត៌ មានស្កាយញូវ កាលពីប៉ុន្មានថ្ងៃមុននេះ បានចេញ ផ្សាយសម្រង់ អត្ថបទសារព័ត៌មាន អោយដឹងថា ក្រុមមនុស្ស ដែលជាអ្នកដើរទិញ ឥវ៉ាន់ពិតជាមាន អារម្មណ៍តក់ស្លុត និង ស្រឡាំងកាំងជាខ្លាំង នៅពេលដែលបានប្រទះឃើញ តោព្រៃមួយក្បាលបាន ដើរអុកឡុកផ្សារទំនើបមួយកន្លែង ។

សេចក្តីរាយការណ៍ អះអាង អោយ   ដឹងថា​ សកម្មភាព ដើរអុកឡុក ត្រាចចរនៅក្នុងផ្សារទំនើបខាង លើ ពីសំណាក់ តោកំណាចព្រៃ មួយ ក្បាលនេះ ត្រូវបាន   ចាប់ជាប់ តាមរយៈ  ប្រព័ន្ធកាម៉េរ៉ា សុវត្ថិ ភាព ។ ប្រភព បញ្ជាក់អោយដឹងថា ផ្សារទំនើបមួយកន្លែង នោះមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌល Jordan Commons centre ក្រុង Salt Lake រដ្ឋ Utah សហរដ្ឋអាមេរិក ។

ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ជាបន្ទាន់    ខណៈ ក្រុមអាជ្ញាធរ បានចុះទៅដល់កន្លែងកើតហេតុ និងបានបាញ់តោព្រៃ មួយក្បាលនោះ មួយ គ្រាប់  ស្របពេលដែលសាក្សី ដែលបានឃើញហេតុការ ណ៍ និយាយអោយដឹងថា មួយគ្រាប់ដែលបាន  បាញ់ នោះ ទំនងជាប្រើនូវ កាំភ្លើង ពីសំណាក់​ អាជ្ញា ធរប្រចាំតំបន់ តែរំពេចនោះ វាក៏បានរត់បាត់ខ្លួន  ផ្ទាល់ តែម្តង ខណៈ  ពេលក្រោយមក មានសេចក្តី រាយការណ៍ អះអាងអោយដឹងថា មន្រ្តីសត្វព្រៃ  បាន ប្រមាញ់ វាជាប់ ជាមួយនឹងស្ថានភាពសុខភាព ល្អជាធម្មតា និង មានគម្រោង ដោះលែងទៅវិញ នៅក្នុងរយៈពេល ដ៏ខ្លី ខាងមុខនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ


Tags: Int news Unt news Breaking news USA US United States Carlifornia Lion