CamNews

រថយន្ត 

Lexus ប្រកាសចេញលក់រថយន្ត Lexus RX 350 ម៉ូដែលថ្មី ២០១៥ ទំនើបកប់ស៊េរី

Lexus RX 350 គឺជាប្រភេទរថយន្ត ម៉ូដែលថ្មី ដ៏ប្រណិតមួយដែលមានរូបរាងយ៉ាងស្រស់សង្ហា
ដែលទទួលបានបានការទាក់ទាញ និង ពេញនិយមយ៉ាងខ្លាំងពីអតិថិជន និងមានការប្រើ ប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់នៅលើពិភពលោកក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាផងដែរ
ទើបតែប៉ុន្មានឆ្នាំប៉ុណ្ណោះ រថយន្ត Lexus RX 350 បានផលិតចេញ ៣ម៉ូដែល គឺរថយន្ត Lexus
RX 350 ស៊េរី ឆ្នាំ២០១៣និងស៊េរី ឆ្នាំ២០១៤។ ហើយនៅក្នុងពេលឆ្នាំ២០១៤ ថ្មីៗនេះ ក្រុមហ៊ុន
ផលិត ចេញរថយន្តម៉ូដែលថ្មី មួយស៊េរីទៀត គឺរថយន្ត Lexus RX 350 ម៉ូដែលថ្មី ឆ្នាំ២០១៥ ដែលមានរូបរាងប្រហាក់ប្រហែលគ្នានឹងស៊េរីមុនៗ ដែរ។

អ្វីដែលខុសប្លែក គឺរថយន្ត Lexus RX 350 ម៉ូដែលថ្មី ឆ្នាំ២០១៥ នេះ បានផ្លាស់ប្តូរ និង
បានបន្ថែមនូវផ្នែកខាងក្នុង និង ខាងក្រៅបន្តិចបន្តួច ដើម្បីឱ្យរថយន្ត Lexus RX 350
ម៉ូដែលថ្មីនេះ  កាន់តែមានការចាប់អារម្មណ៍  កាន់តែខ្លាំងឡើង។ ដូចជាបានបន្ថែម
នូវប្រព័ន្ធបច្ចេកវិជ្ជាដ៏ទំនើប និង ប្រណិតនៅខាងក្នុង និង បានផ្លាស់ប្តូរអំពូលបំភ្លឺផ្លូវ
ខាងមុខ និង ខាងក្រោម បំពាក់ដោយប្រព័ន្ធភ្លើង LED ដែលមានសមត្ថភាពខ្ពស់ អាច
បំភ្លឺផ្លូវបានច្បាស់ល្អនៅពេលយប់។

ជាពិសេស រថយន្ត Lexus RX 350 ម៉ូដែលថ្មី ឆ្នាំ២០១៥ ដ៏ស្រស់ស្អាតនេះ ត្រូវបាន
បំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ៦ អាចបើកបានល្បឿន ១១៥ម៉ាយ/ម និង មានតម្លៃ
៤០,៧៩៥ដុល្លារនៅអាមេរិក៕

 

សូមទស្សនា រូបភាព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖
topspeed


Tags: car 2015 Lexus RX 350