CamNews

សម្លាប់កូនស្រីចោល ព្រោះកូនចង់បានសង្សារ

ក្មេងស្រីជំទង់ម្នាក់ត្រូវបានឪពុកម្ដាយរបស់ខ្លួនសម្លាប់ដោយសារតែគេមានជីវិតទោរទន់
ទៅតាមវប្បធម៍លោកខាងលិច។ 


ជនរងគ្រោះនាង Shafilea Ahmed

ដោយសារតែឪពុកម្ដាយជាជនជាតិប៉ាគីស្ថានដែលប្រកាន់ជីវិតបែបបុរាណទោះបីជាខ្លួនបានមក
រស់នៅចក្រភពអង់គ្លេសក៏ដោយ។ Shafilea ជាក្មេងស្រីរងគ្រោះបានបាត់ខ្លួនកាលពី ៩ ឆ្នាំមុន
ដោយមិនមានពន្លីតែក្រោយមក ៩ ឆ្នាំរឿងក្ដីមួយនេះបានបែកការដោយប្អូនស្រីរបស់នាងគឺ
Alesha Ahmed បានសម្រេចចិត្តថានឹងប្រាប់រាល់រឿងដែលបានកើតឡើងដល់ប៉ូលីស។ រឿងពិត
គឺ Iftikhar Ahmed ជាឪពុកនិង Farzana Ahmed ដែលជាម្ដាយបានសម្លាប់នាង Shafilea Ahmed
ដែលជាកូនដោយសារតែនាងចង់បានជីរិតដូចជាប្រជាជនលោកខាងលិច។


នាង Alesha Ahmed ប្អូនស្រីរបស់នារីរងគ្រោះ

ចំពោះបញ្ហានេះនាង Alesha បានប្រាប់រឿងពិតថាបងស្រីរបស់ខ្លួនចង់បន្តការសិក្សានៅសាលក
វិទ្យាល័យដោយជ្រើសរើសយកជំនាញផ្នែកច្បាប់ និងចង់បានមិត្តប្រុសមួយ ក៏ដូចជាចង់មានការងារ
ក្រៅម៉ោងធ្វើ ដែលនិយាយទៅគឺរស់នៅជាជីវិតប្រជាជនលោកខាងលិចមួយ។

តែសម្រាប់ឪពុកម្ដាយរបស់គេមិនចង់អោយកូនស្រីធ្វើបែបនេះនោះទេ។ គឺពួកគេចង់អោយកូនរបស់
គេត្រលប់ទីប៉ាគីស្ថានវិញហើយរៀបការ នៅផ្ទះបំពេញការងារផ្ទះជាស្រី្តតាមទំលៀមទំលាប់របស់
ប៉ាគីស្ថាន។ ដោយសារតែមានការប្រកែកគ្នា ឪពុកម្ដាយរបស់នាងបានសម្លាប់នាងចោលនៅនឹងមុខ
របស់នាង Alesha ដែលជាប្អូនផ្ទាល់ដើម្បីជាមេរៀនមួយដល់កូនស្រីប្អូនកុំអោយយកតម្រាប់តាម
បងបើចង់សុខខ្លួន។ ក្រោយមកពុំមាននរណាដឹងទេថានាងត្រូវបានគេសម្លាប់ គេគ្រាន់តែដឹងថានាង
បានបាត់ខ្លួនតែប៉ុណ្ណោះ រហូតមកដល់ពេលនេះ ៩ ឆ្នាំដែលប្អូនស្រីរបស់នាងសម្រេចចិត្តធ្វើខ្លួនអោយ
ក្លាហានក្នុងការចេញ បកស្រាយរឿងពិតនិងរកយុត្តិធម៌ដល់បងស្រី។ ហើយចំពោះប្ដីប្រពន្ធមួយគួ
នេះកំពុងតែរងការចោទប្រកាន់ពីបទមនុស្សឃាតដោយគិតទុកជាមុននៅតុលាការ។

ប្ដីប្រពន្ធដែលគេសង្ស័យថាបានសម្លាប់កូនស្រីរបស់ខ្លួន 

ដោយ៖ វឌ្ឍនា
ប្រភពពី៖ Dailymail 


Tags: Pakistan Murder Crime