CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះអាវុធ នៅមូលដ្ឋានទ័ព សហរដ្ឋអាមេរិក ជាង ២ ម៉ោង សម្លាប់មនុស្ស រង្គាល

ព័ត៌មានអន្តរជាតិ ៖ កងកម្លាំងសន្តិសុខរបស់អង្គការ ណាតូ ក៏ដូចជាកងកម្លាំងយោធារបស់
ប្រទេសអាហ្វានីស្ថាន បានវាយបក់ទៅលើក្រុមឧទ្ទាម តាលីបង់វិញ ក្រោយក្រុមឧទ្ទាមមួយ
នេះ បើកការវាយប្រហារទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិក  កាលពីថ្ងៃច័ន្ទ​ ​ ព្រឹកមិញនេះ
ដែលមានទីតាំងនៅភាគខាងកើត  ប្រទេសអាហ្វានីស្ថាន  ជិតព្រំប្រទល់ដែន  ប្រទេសប៉ាគី
ស្ថាន  នេះបើយោងតាម    ការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័  ​ រសារព័ត៌មាន បរទេស
CNN ។

ក្រុមឧទ្ទាមបានធ្វើការបំផ្ទុះរំសេវ   រួចបើកការវាយប្រហារដោយមានការបាញ់បោះ  ទៅនឹង
កន្លែងកើតហេតុ  ដែលជាទីកន្លែងរថយន្តដឹកទំនិញផ្គត់ផ្គង់របស់អង្គការណាតូ  សំចតនៅ
ក្នុងខេត្ត Nangarhar   នេះបើតាមការបញ្ជាក់អោយដឹងពីលោក  Ahmed Zia Abdulzai ជា
អ្នកនាំពាក្យរបស់អភិបាលខេត្តមួយនេះ។

លើសពីនេះ   ប្រភពសារព័ត៌មានដដែលបន្ថែមថា  ការប៉ះទង្គិចគ្នាលើកនេះ  បានចំណាយ
ពេលវេលាប្រយុទ្ធគ្នាទៅវិញទៅមកដល់ទៅ ២ ម៉ោង រយៈពេល ២ ម៉ោងក្រោយ ការប្រយុទ្ធ ក្រុមពួកឧទ្ទាមដែលបានបើកការវាយប្រហារទាំងនោះ ត្រូវបានសម្លាប់ទាំងអស់។

យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ ក៏បន្ថែមអោយដឹងផងដែរថា បន្ទាប់ពីមានការបាញ់បោះ
មានរយៈពេលជាង ២ ម៉ោងរូចហើយនោះ ពុំមានជនស៊ីវិល ឬក៏មន្រ្តីយោធាណាមួយត្រូវបា
នសម្លាប់នោះទេ តែនៅក្នុងនោះ រថយន្តរបស់អង្គការណាតូ ពីរ​ ទៅ បី គ្រឿង ត្រូវបានឆាប
ឆេះ។

ករណីវាយលើកនេះ បានញ៉ាំងអោយអាជ្ញាធរក្នុងស្រុក សំរេចចិត្តក្នុងការបិទច្រកព្រំប្រទល់
ដែន Torkham ជាមួយនឹងប្រទេសអាហ្វានីស្ថាន ព្រមទាំងផ្អាកការធ្វើចរាចរណ៍តាមបណ្តោ
យផ្លូវហាយវេ រវាង Torkham និងទីក្រុងប្រទេសអាហ្វានីស្ថាន Jalalabad​ ៕

* You may also like :

- ផ្ទុះឆេះ វិទ្យាល័យមួយកន្លែង ចាប់ឃាត់ខ្លួនក្មេង ៥ នាក់ ពីបទបង្កហេតុ
- ស៊ីរី មិនញញើត ខណៈអាមេរិក ថានឹងអាចមាន ការវាយប្រហារកម្លាំងយោធា ក្រោយរក
ឃើញ ស៊ីរី ពិតជាប្រើអាវុធគីមី

- ប្រទេសមហាអំណាចតំបន់អាស៊ី ក្នុងខែសីហានេះ ជួបបទពិសោធន៍អាក្រក់បំផុត តាំងពី
ឆ្នាំ ១៩៦១

- រកឃើញពូជស្វាព្រៃរោម មាស រស់នៅតំបន់ភ្នំ ភាគពាយព្យ ប្រទេស

ដោយ​៖ ពិសិដ្ឋ
ប្រភព ៖ CNN


Tags: Pakistan Taliban U.S Nato Breaking news Hot news