CamNews

ព័ត៌មានអន្តរជាតិ 

ជីវិត​នៅ​លើ​ភព​អង្គារ​! ពន្លឺ​អាថ៌កំបាំង នៅលើភពក្រហម ថត​បាន​ដោយ​ NASA សង្ស័យ​ថា មនុស្ស​ភព​ក្រៅ

រូបភាពបង្ហាញអំពីដុំពន្លឺដ៏អាថ៌កំបាំងនៅលើភពព្រះអង្គារ ដែល​ Curiousity របស់ NASA ថត​បាន
កាល​ពីអំឡុង​ពេល​ចុង​ក្រោយ​នេះ បានធ្វើឱ្យមានការវែកញែកថ្មី ស្ដីអំពីជីវិត នៅលើភពក្រហម
នេះ។


ទំព័រ Daily Express របស់អង់គ្លេស ដកស្រង់សំដីរបស់ Scott Waring ជា blogger ជំនាញខាង
សរសេរអំពី UFO អធិប្បាយអំពីរូបភាពនេះថា ៖ “រូបថតនេះ បង្ហាញថា មានជីវិតមួយប្រភេទ
ប្រកបដោយភាពឆ្លាតវៃ នៅក្រោមដីនៃភពព្រះអង្គារ ហើយពួកគេប្រើប្រាស់ពន្លឺដូចមនុស្ស។ នេះ
មិនមែនជាពន្លឺព្រះអាទិត្យ ហើយក៏មិនមែនជាកំហុសនៃការលាងរូបថតនោះដែរ។ ចូរពិនិត្យទៅ
លើផ្នែកខាងក្រោមនៃដុំពន្លឺ វាមានផ្ទៃរៀបស្មើ បញ្ជាក់បាន ១០០% ថា វាគឺជាពន្លឺដែលត្រូវបាន
បង្កើតឡើងពីផ្ទៃដី”។

យ៉ាងនេះក្ដី ទីភ្នាក់ងារអវកាស NASA មកដល់ពេលនេះ មិនទាន់បានបញ្ចេញការអធិប្បាយណា
មួយ អំពីដុំពន្លឺនៅក្នុងរូបដែលថតបានមួយនេះ។ ចាប់តាំងពីខែសីហា ឆ្នាំ ២០១២ NASA បាន
បញ្ជូន robot ស្រាវជ្រាវស្វ័យប្រវត្ត ដែលមានឈ្មោះថា Curiousity ឡើងទៅភពអង្គារ ហើយ robot
នេះ បានរកឃើញប្រការថ្មីៗ នៅលើភពនេះ។


កាលពីខែវិច្ឆិកា ឆ្នាំ ២០១២ ទិន្នន័យរបស់ SAM (ឧបករណ៍ស្វែងរកជីវិត របស់ robot Curiousity)
និង Curiousity ផ្ទាល់ ក៏បានរកឃើញភ័ស្ដុតាង បញ្ជាក់ថា នៅលើភពអង្គារ ពិតជាមានទឹក។

បណ្ឌិត Jennifer Eigenbrode អ្នកវិទ្យាសាស្ដ្រមកពី NASA បានឱ្យដឹងថា ៖ “ខ្ញុំយល់ថា កន្លែងល្អ
បំផុត ដើម្បីស្វែងរកសញ្ញានៃជីវិតក្រៅផែនដី គឺក្នុងស្រទាប់ថ្ម និង ដី ដែលត្រូវបានការពារពីរលក
វិទ្យុសកម្ម ion ដែលកើតឡើងជាញឹកញាប់ នៅលើផ្ទៃរបស់ភពអង្គារ។ ការស្វែងរកសញ្ញានៃជីវិត
បាក់តេរី ក៏ដូចជាភ័ស្ដុតាង បញ្ជាក់អំពីប្រការនេះ គឺពឹងផ្អែកទៅលើគុណភាពនៃអ្វីដែលត្រូវបានរក
ឃើញមុននេះ”។


បណ្ឌិត Eigenbrode ថ្លែងថា ៖ “លើកនេះ យើងប្រហែលជាអាចរកឃើញតម្រុយថ្មីអំពីជីវិត នៅ
ខាង​ក្រោមស្រទាប់នៃផ្ទៃដីរបស់ភពអង្គារ”។ នៅពេលខាងមុខ Curiousity នឹងធ្វើការពិសោធស៊ី
ជម្រៅ ព្រមទាំងជីកជ្រៅទៅក្នុងស្រទាប់ដី និងថ្ម នៅលើភពក្រហមនេះ ដើម្បីរុករកជីវិត ដែលអាច
មាននៅទីនេះ។


ដោយ ៖ តារា
ប្រភព ៖ Express


Tags: Scott Waring blogger NASA Curiousity Jennifer Eigenbrode