CamNews

ព័ត៌មានអន្តរជាតិ 

២ ថ្ងៃ បាញ់សម្លាប់ មន្រ្តី ប៉ូលីស ៣ រូប ប្រធានាធិបតី សហរដ្ឋ ថ្កោលទោស ជាដាច់ខាត

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក បានសម្រេចធ្វើការថ្កោលទោស ជាដាច់ ខាត ក្នុង ការសម្លាប់មន្រ្តីប៉ូលីស មកពីទីក្រុង ញូវយ៉ក ដល់ទៅពីរូប ពីសំណាក់បុរសម្នាក់ ដោយធ្វើការបាញ់ប្រ ហារ ក្នុងនោះ ជនដៃដល់ បានបាញ់សម្លាប់ខ្លួនឯង ក្រោយពី ប្រព្រឹត្តិបទល្មើស កាលពី ​​  ថ្ងៃសៅរ៍ ចុង សប្តាហ៍កន្លងទៅ ។

ប្រភពសារព័ត៌មាន ពីទំព័រ ប៊ីប៊ីស៊ី បានចុះផ្សាយបន្ត ក្រោយពីស្រង់សម្តី  លោក អូបាម៉ា អោយដឹងថា មន្រ្តីប៉ូលីសជាជនរងគ្រោះ ពិតណាស់ គ្មានឱកាស ត្រលប់ទៅកាន់គេហដ្ឋានរបស់ខ្លួនវិញ ដើម្បីបាន ជួបមនុស្សជាទីស្រឡាញ់របស់ខ្លួនទៀតនោះទេ ។


ជនរងគ្រោះ ជាមន្រ្តីប៉ូលីសពីររូប ត្រូវបានសម្លាប់ ក្នុងកំឡុងបំពេញការងារ ដើរល្បាត នៅក្នុងទីក្រុង។ស្នងការប៉ូលីសក្រុង ញ៉ូវយ៉ក អោយដឹងថា ជនសង្ស័យ បើកការវាយប្រហារ គោលដៅសំខាន់ទៅលើ មន្រ្តីប៉ូលីសតែម្តង ។


ខ្មាន់កាំភ្លើង បានបង្ហោះសារជាសារធារណៈ តាមរយៈប្រព័ន្ធអនឡាយ នូវសារ  ប្រឆាំងមន្ត្រីប៉ូលីស ចំ ពេលកំពុងតែមានភាពតានតឹង ជាមួយនឹងយុទ្ធសាស្រ្តមន្រ្តីប៉ូលីស ។  ដោយ ឡែក​ពីគ្នានេះ សេចក្តីរា យការណ៍ គូសបញ្ជាក់អោយដឹងថា មន្រ្តីប៉ូលីសម្នាក់ផ្សេងទៀត ក៏ត្រូវ  បាន បាញ់សម្លាប់ដូចគ្នាដែរ អំ ឡុងព្រឹកថ្ងៃអាទិត្យ ម្សិលមិញ នៅឯរដ្ឋ Florida ។

សមត្ថកិច្ចប្រចាំតំបន់ អះអាងអោយដឹងថា ជនសង្ស័យ ត្រូវបានចាប់ឃាត់ខ្លួន និង    យកទៅឃុំឃាំង ខណៈព័ត៌មានលម្អិត នឹងត្រូវបញ្ជាក់ជូន អំឡុងសន្និសិទកាសែត នៅថ្ងៃបន្ទាប់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA New York US police