ព័ត៌មានអន្តរជាតិ ៖ បើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ដែល ទើបតែបានចេញផ្សាយ កាលពី ប៉ុន្មានម៉ោងមុននេះ អោយដឹងថា ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់មួយគ្រឿង នោះអាចជួប នឹងឧបទ្ទេវហេតុធ្លាក់ទៅបាន អំឡុងពេល ដែលចេញយុទ្ធនាការ ជួយសង្គ្រោះជនរងគ្រោះ ដោយសារតែក្រឡាប់រថយន្ត។
គួរបញ្ជាក់ផងដែរថា ជាមួយនឹង ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់មួយគ្រឿងនេះ បើតាមរបាយការណ៍ អះអាង អោយដឹងថា បានបណ្តាលអោយមនុស្ស ២ នាក់ នៅលើឧទ្ធម្ភាគចក្រ មួយគ្រឿងនោះ ស្លាប់បាត់បង់ជីវិត យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល បន្តគូសបញ្ជាក់អោយដឹងថា ករណីគ្រោះថ្នាក់មួយនេះ បាន កើតឡើង ចម្ងាយប្រមាណជាង ២៥ គ.ម ពីក្រុង Oslo ប្រទេស ន័រវេ ។ បន្ថែមពីលើនេះ បើយោងតាមការ សន្មត់ជាជំហានដំបូង អះអាងអោយដឹងថា ឧទ្ធម្ភាគចក្រ សង្គ្រោះបន្ទាន់មួយគ្រឿងនោះ អាចធ្លាក់ទៅ បានទំនងជា ហោះបុកទៅនឹង ប្រព័ន្ធខ្សែកាប ខ្សែភ្លើង ដ៏ស្មុគស្មាញ ។ ខាងក្រោមនេះ គឺជាវីដេអូ ជា្រប កាន់តែច្បាស់ តាមដាន ទស្សនា បន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Liveleak