(អាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេបំផុត ដែលទៅទស្សនកិច្ចនៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) នាចុងខែឧសភានេះ នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅមុននេះបន្ដិច។
សេតវិមាន បានចេញផ្សាយប្រកាសនៅមុននេះបន្តិចថា លោក អូបាម៉ា នឹងទៅទស្សនកិច្ចទីក្រុង Hiroshima ស្ថិតនៅកោះ Honshu ដែលជាកន្លែងខូចខាតធំជាងគេបំផុតនៅក្នុងការទម្លាក់គ្រាប់បែកបរមាណូ នាសម័យសង្គ្រាមលោកលើកទី២ ដោយអាមេរិក។
នៅក្នុងដំណើរទស្សនកិច្ចនេះ សេតវិមាន មិនបានបញ្ជាក់អ្វីបន្ថែមឲ្យលើសពីនេះឡើយ ប៉ុន្តែជនជាតិជប៉ុនរំពឹងថា លោក អូបាម៉ា នឹងទៅគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ដោយសារការទម្លាក់គ្រាប់នោះ ហើយសុំទោសចំពោះទង្វើរបស់អាមេរិក៕
ប្រភព៖ ប៊ីប៊ីស៊ី/រ៉យទ័រ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី