ការប្រកួត World Cup ជិតមកដល់ ចំណែកកីឡាករវិញ ចាប់ផ្តើមរបួស ជាបណ្តើរៗ ដែលអ្នកខ្លះ របួសក្នុងពេល ប្រកួតបាល់មិត្តភាព និងអ្នកខ្លះរបួសពេល ហ្វឹកហាត់ ។
ជាក់ស្តែងណាស់ បន្ទាប់ពីកីឡាករល្បី Neymar រួចមកឥលូវនេះ កីឡាករវ័យក្មេង របស់អង់គ្លេស Danny Welbeck ជាកីឡាករថ្មី មួយរូបទៀតហើយ ដែលមានរបួស ។ បើតាមប្រភព ព័ត៌មានឲ្យ ដឹងថា Danny Welbeck របួសនៅក្នុងពេល ហ្វឹកហាត់ ។ នៅក្នុងពេលហ្វឹកហាត់ Welbeck បាន មាន របួសត្រង់ សសៃពួរជើង ដែលត្រូវការ សំរាកព្យាបាល ទើបអាចចូលលេង វិញបាន ។ លោកគ្រូ Roy Hodgson បានប្រាប់ថា Welbeck បានជួបជាមួយនិង គ្រូពេទ្យជំនាញ រួចហើយថា ប្រសិនបើ មិនមានបញ្ហាធំដុំ ទេនោះ គាត់នឹងអាច ចូលហាត់និង លេងវិញបាន នៅរយៈពេល ២ ថ្ងៃខាងមុខនេះ តែនេះមិនមែនជា ភាពច្បាស់ការ ១០០% ឡើយ ។
ប្រសិនបើបញ្ហា នៅតែបន្តនោះ លោកគ្រូ Hodgson ប្រហែលជាត្រូវ រកអ្នកជំនួសហើយ ដោយ ក្នុងនោះមានដូចជា Sterling និង Lallana នឹងក្លាយជាកីឡាករ ដែលនឹងត្រូវរើសមក ជំនួស ។ គួរ បញ្ជាក់ផងដែរថា អង់គ្លេស នឹងជួបជាមួយនិង អ៊ីតាលី ក្នុងការប្រកួត ដំបូងរបស់ខ្លួន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail