CamNews

ខឹងគេមិនសងការខូចខាត លោតពីលើស្ពាន សម្លាប់ខ្លួន

ចិន ៖ កាលពីវេលាម៉ោង ៤ និង ២០នាទី ល្ងាច ថ្ងៃទី ១៣ កាក្កដា កន្លងទៅ បុរសម្នាក់កាន់កូន
កាំបិតមួយ បានរត់មកដល់លើស្ពានមួយ នៅទន្លេ Xiang River ក្នុងទីរួមខេត្ត Hunan រួចក៏លោត
សម្លាប់ខ្លួន។

មនុស្សរាប់រយនាក់នៅកន្លែងកើតហេតុ ក្នុងនោះមាននគរបាល អ្នកយកព័ត៌មានផងនោះ បាន
លួងលោមបុរសនោះ អស់រយៈពេលជាង ៤ម៉ោង ប៉ុន្ដែចុងក្រោយ បុរសដែលធុញនឹងជីវិតរូបនេះ
ក៏បានសម្រេចលោតពីលើស្ពាន បញ្ចប់ជីវិតរបស់ខ្លួន។

សាក្សីម្នាក់នៅកន្លែងកើតហេតុបានអោយដឹងថា ដោយសារតែជួបនឹងគ្រោះថ្នាក់ចរាចរណ៍មួយ
ហើយខ្លួនមិនត្រូវបានគេសងការខូចខាត និងព្យាបាលរបួស បុរសនេះក៏សម្រេចធ្វើអត្តឃាត។

ជាការពិតណាស់ នៅក្នុងលោកនេះ មានគ្រោះថ្នាក់រាប់មិនអស់ កើតឡើងរាល់ថ្ងៃ ក្នុងនោះ មាន
អ្នកបង្កហេតុខ្លះមិនបានទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើឡើងនោះទេ។ នៅពេលបានបង្ក
គ្រោះថ្នាក់ចរាចរណ៍ ពួកគេបែរជារត់គេចខ្លួន ឬកិនថែមអោយស្លាប់ក៏មាន ប៉ុន្ដែការធ្វើអត្ដឃាត
ដោយសារតែការមិនទទួលបានសំណងខូចខាត គឺជាអំពើឆោតល្ងង់មួយ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD


Tags: yue yue china accident Suicide