CamNews

កំសាន្ត 

ស្នាដៃវិមាន Neverland Ranch ដែលកូនៗ Michael Jackson ខំថែរក្សាជាយូរណាស់មកហើយនោះ ត្រូវបានដាក់លក់ហើយ

ស្នាដៃនិង មរតក ចុងក្រោយបំផុតរបស់ ស្តេចចំរៀង Pop Michael Jackson វិមាន Neverland Ranch ដែលកូនៗរបស់គាត់ទាំង ៣ បានព្យាយាមថែរក្សា និងការពារ អោយមានមុខមាត់ជាយូរ ណាស់មកហើយនោះ ឥលូវនេះបានជួបបញ្ហាហើយ ។



Neverland Ranch ត្រូវបានគេស្គាល់ថា សួនឧទ្យាន និងវិមានដ៏ធំស្កឹមស្កៃ លាតសន្ធឹងលើផ្ទៃ ក្រលា ២៧០០ អា ឥលូវនេះត្រូវបាន គេប្រទះឃើញថាដាក់លក់ ជាផ្លូវការហើយ ។ អ្នកចាត់ការ និងដៃគូរលើ Neverland Ranch បានអោយដឹងថា គេបានរកលក់ ទឹកដីនេះតាំងតែពី ២០០៧ តែត្រូវបានអ្នក វិនិយោគ បោះទុនបន្ថែម រហូតដល់ធ្វើ អោយជាប់បំណុល ហើយឥលូវនេះកើន ដល់ ៥០ លានដុល្លារ ដូចនេះយើងគិតថា នេះជាពេលសមរម្យហើយ ដែល Neverland Ranch ត្រូវប្តូរម្ចាស់ ។ ជាមួយគ្នានេះ ផងដែរ សមាជិកគ្រួសារ Jackson បានបញ្ចេញ ភាពសោកសៅ និងស្តាយពន់ពេក ដោយថានេះ គឺជាស្នាដៃមួយ របស់លោក Michael Jackson តែក្រុមគ្រួសារ មិនអាចថែរក្សាបាន ។



តំលៃរបស់ វិមាន Neverland Ranch នៅមិនទាន់ដឹងថា ថ្លៃប៉ុន្មានទេ តែត្រូវបានគេ ប៉ាន់ស្មាន ថាមានតំលៃចាប់ពី ១៥០ លានដុល្លារឡើងទៅ ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ spin 


Tags: estate michael jackson jackson neverland ranch