CamNews

ប្លែកៗ 

ឯតទគ្គកម្មថ្មី៖ ការប្រកួតបាល់ទាត់ ដែលមានអ្នកលេង ៥០០០នាក់


ថ្មីៗនេះ នៅ Rio Grande do Sul ប្រទេសប្រេស៊ីល បានរៀបចំការប្រកួតបាល់ទាត់ដែល
ទទួលបានអ្នកចូលរួមលេងចំនួន 5,119 នាក់ ដែលបានជាប់ជាឯតទគ្គកម្មថ្មីរបស់ Guiness
World records។

ការប្រកួតនេះបានប្រារព្ធធ្វើឡើងតាំងពីថ្ងៃទី ៨ កញ្ញា ដល់ ថ្ងៃទី ១៨ វិច្ឆិកា ហើយអ្នកចូល
លេងប្រកួតសុទសឹងជាក្មេង ដែលមានអាយុចាប់ពី 8-9 ឆ្នាំ និង 10-12 ឆ្នាំ។

ក្រុមដែលទទួលបានជ័យជំនះ ត្រូវបានផ្តល់រង្វាន់ឲ្យចូលលេងបាល់ទាត់ប្រចាំសាលារបស់
ពួកគេ ហើយពិសេសជាងនេះទៅទៀតនោះ ពួកគេទទួលបានដំណើរកំសាន្តទៅកាន់ អឺរ៉ុប
ដើម្បីទទួលការហ្វឹកហាត់ពីក្រុមបាល់ទាត់ល្បីៗទៀតផង៕

ដោយ៖ មិនា
ប្រភព៖ Guiness


Tags: record football