ប្រសិនបើអ្នកត្រូវការរថយន្តដែលមានកម្លាំងម៉ាស៊ីនខ្លាំង ធន់មាំ ខ្ពស់ អាចដឹកជញ្ជូនបានធន់
និងអាចធ្វើដំណើរទៅផ្លូវជិតឆ្ងាយប្រកបដោយសុវត្ថិភាពខ្ពស់។ សូមជ្រើសរើសនូវរថយន្ត ៣
ប្រភេទ ដែលកំពុងតែពេញនិយមបំផុតនៅលើពិភពលោក និងក្នុងព្រះរាជាណាចក្រកម្ពុជា។
១/ រថយន្ត Toyota Tundra ម៉ូដែលថ្មី ឆ្នាំ២០១៥ គឺជាប្រភេទរថយន្តបែបស្ពត ដែលមានរូប
រាងធំមាំ ខ្ពស់សង្ហា និងទាក់ទាញបំផុត ជាមួយនឹងរូបរាងថ្មី បានបំពាក់មកជាមួយនឹងកម្លាំង
ម៉ាស៊ីន ៥,៧ មាន ៨ម៉ាស៊ីន សំបកកង់បែបស្ពតទំហំ ១៨អ៊ីង ល្បឿនលឿន និង មានតម្លៃ
៤៥,០០០ដុល្លារ។
២/ រថយន្ត Toyota 4Runner ម៉ូដែលថ្មី ឆ្នាំ២០១៥ គឺជារថយន្តដែលមានឈ្មោះល្បីល្បាញ
ជាយូរណាស់មកហើយ នៅលើសកលលោក និង ក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន
រថយន្តនេះ បានផ្លាស់ប្តូរនូវរូបរាងខាងក្រៅ និង ខាងក្នុងថ្មី កាន់តែទំនើប និងងាយស្រួល
ជាងមុន ដោយបានបំពាក់ប្រព័ន្ធបច្ចេកវិជ្ជាដ៏ថ្មីទំនើប នៅខាងក្នុង។ ជាពិសេស រថយន្តនេះ
មានកម្លាំងម៉ាស៊ីន ៤,០ មានម៉ាស៊ីន ៦ និងមានតម្លៃ ៤៥,០០០ដុល្លារ។
៣/ រថយន្ត Toyota Tacoma គឺជាប្រភេទរថយន្តបែបស្ពត ម៉ូដែលថ្មី ឆ្នាំ២០១៥ ដ៏ប្រណិត
មួយ ដែលមានរូបរាងប្រហាក់ប្រហែលគ្នាទៅនឹងរថយន្ត Toyota Tundra ដែរ ប្រសិនបើ
អ្នកមិនចាប់អារម្មណ៍។ អ្វីទាំងអស់សុទ្ធតែមានផ្លាស់ប្តូរថ្មី ទាំងរូបរាងខាងក្រៅ និងខាងក្នុង
ប្លែក ទាក់ទាញ ជាមួយនឹងកម្លាំងម៉ាស៊ីន ៤,០ មានម៉ាស៊ីន ៦ និង មានតម្លៃ ៣៣,០០០
ដុល្លារនៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម
រថយន្ត Toyota Tundra ម៉ូដែលថ្មី ឆ្នាំ២០១៥
រថយន្ត Toyota 4Runner ម៉ូដែលថ្មី ឆ្នាំ២០១៥
រថយន្ត Toyota Tacoma គឺជាប្រភេទរថយន្តបែបស្ពត ម៉ូដែលថ្មី ឆ្នាំ២០១៥
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ motortrend