ព័ត៌មានអន្តរជាតិ ៖ ការផ្ទុះដ៏កក្រើកមួយ បានបង្កភាពខ្ទេចខ្ទាំ ជាទម្ងន់ដល់រោងចក្រ មួយនៅចិន ហើយ បាន សម្លាប់ កម្មករ ៦៥ នាក់ និង ១០០នាក់ ទៀត រងរបួស កាលពីព្រឹកថ្ងៃសៅរ៍ ទី ០២ ខែ សីហា ឆ្នាំ ២០១៤ នេះ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ នេះទៀតថា គ្រោះថ្នាក់ខាងលើ នេះ បានកើតឡើងនៅ ទីក្រុងគុណសាន ខេត្តជាងស៊ូ ភាគខាងកើត ប្រទេស ចិន។ អាជ្ញាធរ កំពុង ស្ថិតនៅនឹងកន្លែងកើតហេតុ ដើម្បីជួយ សង្គ្រោះជនរងគ្រោះ ហើយមូលហេតុ នៃ ការផ្ទុះនោះ នៅមិនទាន់អាចបញ្ជាក់ទេ នៅពេលនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល