CamNews

រថយន្ត 

Peugeot RCZ ឆ្នាំ២០១៣ រថយន្តស្រស់សង្ហាររបស់ បារាំង


ក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទី២ នៅអឺរ៉ុប គឺក្រុមហ៊ុន Peugeot របស់បារាំង បានបញ្ចេញ
នូវរថយន្តថ្មីរបស់ខ្លួនម៉ាក Peugeot RCZ ស៊េរី២០១៣ ដ៏ទំនើបស្រស់ស្អាត។

Peugeot RCZ ស៊េរី២០១៣ ត្រូវបានរចនាឡើងមានភាពស្រស់ស្អាត ជាមួយនឹងការបាញ់
ថ្នាំពណ៌ភ្លឺរលោង និងដំបូលខ្មៅ។    ទំហំកង់អាចជ្រើសរើសបានពីទំហំ ១៨ ទៅ ១៩ អ៊ីង។
ចំពោះការរចនាខាងក្នុងវិញ ពូកត្រូវបានធ្វើឡើងពីស្បែកសត្វ និងមានបំពាក់ប្រព័ន្ធគ្រប់គ្រង
អាកាសធាតុ ប្រព័ន្ធ Bluetooth និង USB connectivity ផងដែរ។

រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីន 2.0-litre turbodiesel ស៊ីឡាំង៤   ដែលមានកម្លាំង
200bhp។ វាអាចចរបានល្បឿន 62mph នៅខណៈពេល 7.6 វិនាទីដំបូង។   រថយន្តនេះនឹង
ត្រូវបានគេដាក់បង្ហាញនៅក្នុង UK showrooms នៅអង់គ្លេស ខែមករា ខាងមុខនេះ ក្នុងតម្លៃ
£21,595 ($34,444)៕

ដោយ៖ តុលា
ប្រភព៖ autoexp


Tags: car Peugeot