ដោយការគន់គូររបស់ខ្លួន ក្រុមអ្នកវិទ្យាសាស្ដ្របានលើកឡើងថា នៅក្នុង ហ្គាឡាក់ស៊ី មីលគីវ៉េ
គឺមានដល់ទៅរាប់ពាន់លានភព ដែលមានលក្ខណៈដូចទៅនឹងផែនដីរបស់មនុស្ស ដូច្នេះ ជីវិតនៅ
លើភពទាំងនោះ ប្រាកដាជាមានពិតមែន។
ហ្គាឡាក់ស៊ី មីលគីវ៉ែ ដែលមានប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស
ក្រុមអ្នកវិទ្យាសាស្ដ្រ នៅតែជឿជាក់ថា មនុស្សនៅភពដទៃ គឺពិតជាមាន គ្រាន់តែថា ពួកគេនៅ
សែនឆ្ងាយ ពោលគឺឆ្ងាយដល់ទៅរាប់ពាន់ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ ស្មើនឹង 9.៤៦១.០០០.០០០.០០០
គីឡូម៉ែត្រ) ពីផែនដី។
មានរាប់ពានលានភាព ដែលមានលក្ខណៈដូចផែនដី
នៅក្នុងការប្រឹងប្រែងក្នុងការស្វែងរកជីវិតនៅក្នុងលំហអវកាស ក្រុមអ្នកវិទ្យាសាស្ដ្របានគិតឃើញ
ថា មានភពជាច្រើន អាចនឹងមានជីវិតរស់នៅ ដែលដូចទៅនឹងភពផែនដីរបស់មនុស្ស ក្នុងហ្គា
ឡាក់ស៊ី មីលគីវ៉េ ដ៏ធំធេងនេះ។
ជីវសាស្ដ្រវិទូ Amri Wandel ចំនួនភពដូចផែនដី គឺអាចមានដល់ទៅរាប់លាន ឬរាប់ពាន់លាន ក្នុង
ហ្គាឡាក់ស៊ី មីលគីវ៉េ។ ប៉ុន្ដែ Amri Wandel យល់ថា បណ្ដាភពទាំងនោះ អាចនឹងមានចម្ងាយពី
ផែនដី ចាប់ពី ១០ ទៅ ១០០ឆ្នាំពន្លឺ។ ទាំងនេះ គឺជាភពដែលមានជីវិតបែបសេរីរាង្គកោសិកាតែមួយ
(Unicellular organism) ចំណែកភពដែលមានសត្វមានប្រាជ្ញា អាចនឹងមានចម្ងាយពីផែនដី រាប់ពាន់
ឆ្នាំពន្លឺ ឬឆ្ងាយជាងនេះ។
បណ្ដាភពដែលមានជីវិតរស់នៅ អាចនឹងមានចម្ងាយពីផែនដី ចាប់ពី ១០ ទៅ ១០០ឆ្នាំពន្លឺ
ប៉ុន្ដែ ការគន់គូររបស់លោក Amri Wandel ក៏នៅមានកម្រិត ព្រោះថា លោកបានស្វែងរកតែភព
ដែលមានទំហំ ប្រហាក់ប្រហែលផែនដី និងមានលក្ខខណ្ឌដែលអាចរស់នៅបាន ដូចជា មិនក្ដៅ
ពេក មិនត្រជាក់ពេក។ ដូច្នេះ ប្រសិនជាក់ស្ដែង មនុស្សភពក្រៅ អាចរស់នៅលើភពដែលមាន
ទំហំធំជាងផែនដី ឬអាចរស់នៅក្នុងអាកាសធាតុត្រជាក់ខ្លាំង ឬក្ដៅខ្លាំង នោះចំនួនភពដែលមាន
សត្វ ឬមនុស្សរស់នៅ កាន់តែច្រើន។
មនុស្សអាចរកឃើញជីវិតរបស់សត្វភពដទៃ នាពេលអនាគត
នៅក្នុងពេលអនាគត អ្នកវិទ្យាសាស្ដ្រនឹងអាចបង្កើតឧបករណ៍ដែលមានសមត្ថភាពស្កេនទៅលើ
បរិយាកាសរបស់បណ្ដាភពក្នុងលំហអវកាស។ តាមរយៈបច្ចេកវិទ្យានេះ គេនឹងរកឃើញសញ្ញានៃ
ជីវិតរបស់ភពនានា ដោយថតពីផែនដី ចម្ងាយរាប់ឆ្នាំពន្លឺ។ ដូច្នេះ កត្តាគន់គូររបស់អ្នកវិទ្យាសាស្ដ្រ
រួមនឹងបច្ចេកវិទ្យាទំនើប មនុស្សយើងប្រាកកដជារកឃើញភពដែលមានជីវិតរស់នៅមិនខាន។
តេឡេស្កូបមួយ ក្នុងចំណោមតេឡេស្កូបយក្ស ដែលចូលរួមស្វែងរកមនុស្សភពក្រៅ
យ៉ាងនេះក្ដី តើធ្វើយ៉ាងណា ដើម្បីទៅដល់ភពទាំងនោះ ដែលមានចម្ងាយពីផែនដី រាប់ពាន់ឆ្នាំពន្លឺ?
នេះនៅតែជាសំនួរមួយ ដែលមិនទាន់មានចម្លើយ។ តើអ្នកដឹងថា ១ឆ្នាំពន្លឺ វាឆ្ងាយយ៉ាងណាទៅ
នៅ? សូមចូលទៅកាន់តំណភ្ជាប់នេះ ដើម្បីដឹងថា ពីផែនដីទៅកាន់ភពព្រះអង្គារ មានចម្ងាយឆ្ងាយ
បែបណា!
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ motherboard