CamNews

កំសាន្ត 

ល្បីថា​ Lady Gaga ជិតរៀបការ?

បើយោងតាមព័ត៌មានរបស់ MTV បានរាយការណ៍ថា តារាចំរៀងស្រីដែលចូលចិត្តតែង
ខ្លួននឹងស្លៀកពាក់ចម្លែកៗ Lady Gaga អាចនឹងរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងមិត្តប្រុស
របស់នាងដែលបានទាក់ទងគ្នាជាយូរណាស់មកហើយ នោះគឺ​លោក Taylor Kinney នៅ
រដូវក្តៅខាងមុខនេះ។ នៅក្នុងពិធីរៀបអពាហ៍ពិពាហ៍ Donatella នឹងធ្វើជាអ្នកកំដរខាងស្រី
ចំណែក Terry Richardson នឹងធ្វើជាជាងថតរូបប្រចាំពិធី។



មិត្តភក្តិរបស់ Gaga, និយាយថា Lady Gaga បានប្រាប់ថា នាងចង់បានអ្វីដែលលើស
ពីមិត្តប្រុស ដូចនេះហើយ Lady នឹង​ Taylor អាចនឹងកំពុងរៀបចំពិធីរៀបអាពាហ៍ពិពាហ៍
របស់ពួកគេព្រោះ Lady Gaga មានពេលវេលាទំនេរច្រើននៅរដូវក្តៅខាងមុខនេះ។
យ៉ាងណាមិញ អ្វីៗនៅមិនទាន់ច្បាស់នៅឡើយ មានតែចាំខាង Lady Gaga ប្រកាស់
ជាសាធារណះសិន។

គួរបញ្ជាក់ផងដែរថា Lady Gaga បានជួបជាមួយ​ Taylor Kinney ពេលដែលលោកចូល
រួមសំដែងក្នុងបទ You and I របស់នាងកាលពីចុងខែកក្កដា ២០១១ ភាពស្និតស្នាលនឹង
គ្នា បានធ្វើអោយអ្នកទាំងពីរបាក់ចិត្តស្រឡាញ់គ្នា បន្ទាប់ពីថតវីដេអូចំរៀងនោះចប់។
Taylor Kinney គឺជាតារាម៉ូដែលវ័យ ៣០ឆ្នាំ ហើយក៏ជាតារាសំដែងក្នុងភាពយន្តភាគ
The Vampire Diaries៕


ដោយ ៖ លីលី
ប្រភព ៖ kenh14 


Tags: lady gaga taylor kinney married