CamNews

ប្លែកៗ 

រស់នៅ​ជាមួយគ្នា ៨០ឆ្នាំ ទើប​ធ្វើ​ពិធី​រៀបការ

កូន​ក​ម្លោះ ឆ្នាំនេះ អាយុ ១០៣ឆ្នាំ ចំណែក​កូនក្រមុំ អាយុ ៩៩ឆ្នាំ លោក​ទាំងពីរ​ជា​ជនជាតិ Paraguay បានសម្រេច​ចិត្ត​ប្រារព្ធ​ពិធី​រៀប​អាពាហ៍ពិពាហ៍ បន្ទាប់ពី​បានរស់នៅ​ជាមួយគ្នា ៨០ឆ្នាំ។

អង្គុយ​នៅលើ​រទេះរុញ លោកតា Jose Manuel Riella បាន​រៀបការ​ជា​ផ្លូវការ ជាមួយ​លោកយាយ Martina Lopez នៅលើ​ទីលាន​ខាងក្រោយ​ផ្ទះ​របស់​ពួកគាត់ នៅ​ភាគ​ខាងជើង រដ្ឋធានី Asunción ដែលមាន​ចម្ងាយ ៣២០គីឡូម៉ែត្រ។

នៅក្នុង​វ័យ​ជាង ១០០ឆ្នាំ លោកតា Jose Manuel Riella កំពុងស្ថិត​ក្នុងស្ថានភាព​ភ្លេចមុខ ភ្លេច​ក្រោយ​ស្ទើរ​ទាំងអស់ ប៉ុន្ដែ​គាត់​នៅ​ស្គាល់​សមាជិក​ក្រុមគ្រួសារ​របស់គាត់។ រីឯ ភរិយា​របស់គាត់ គឺ​លោកយាយ Martina ក៏​មិន​អន់​ប៉ុន្មាន​នោះដែរ ដោយ​គាត់​អាចធ្វើ​កិច្ចការ​ក្នុង​ផ្ទះបាយ ដូច​កាល​នៅ​ក្មេង។

លោកតា Jose Manuel Riella និង​លោកយាយ Martina មានកូន​ទាំងអស់ ៨នាក់ និង​មាន​ចៅ ៥០នាក់ ចៅទួត ៣៥នាក់ ព្រមទាំង​ចៅលួត ២០នាក់។ លោកតា​អាចារ្យ Christian Paiva ឱ្យដឹងថា គូ​ស្នេហា​នេះ ធ្លាប់​បានធ្វើ​ពិធីសែនព្រេន​តូច​មួយ​កាលពី​អតីតកាល ប៉ុន្ដែ មិនមែន​ធ្វើ​នៅក្នុង​វិហារ​នោះទេ។

លោកយាយ Martina ថ្លែងថា គាត់​មានការ​រំភើបចិត្ត​ជាខ្លាំង នៅពេល​ពិធី​រៀបការ​របស់​ពួកគាត់​ត្រូវបាន​រៀបចំ​ធ្វើឡើង ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​អាចារ្យ និង​កូនចៅ ចៅ​ទូត ចៅលួត​របស់គាត់។

 

ព័ត៌មាន​ប្លែក​ៗដទៃ​គួរ​ឱ្យ​ចាប់​អារម្មណ៍

នគរ​បាល​រៀប​ការ​សុនខ​ជា​ក្រុម ធ្វើ​ឱ្យ​រដ្ឋមន្ដ្រី​ក្ដៅ​ស្លឹក​ត្រចៀក (មាន​វីដេអូ)

សុនខ​មួយក្បាល ប្រើច្រមុះ ឈ្មួសកាយដីកប់ខ្មោច កូនឆ្កែមួយក្បាលទៀត (មានវីដេអូ)

កូនក្រមុំរបូតសំពត់ កណ្តាលចំណោមមនុស្ស ក្នុងពិធីមង្គលការ (Video inside)



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Dailymail