CamNews

ប្លែកៗ 

ធ្វើដំណើរ​ តាមយន្តហោះ ពីឥណ្ឌា ទៅ សឹង្ហបុរី ស្រាប់តែ ស្លាប់ ដោយអាថ៍កំបាំង បំផុត

ស្ទើរតែមិនគួរអោយជឿ ៖ អ្នកដំណើរម្នាក់ បានស្លា​ប់​បាត់បង់ជីវិត​  អំឡុងការ ធ្វើដំណើរតាមជើង ហោះហើរ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ សឹង្ហបុរី  Singapore Airlines   ហោះពី ទីក្រុង New Delhi ទៅកាន់ប្រទេសសឹង្ហបុរី នាថ្ងៃពុធ ទី ១០ ខែកុម្ភៈ​ ម្សិលមិញនេះ ។


អ្នកនាំពាក្យ តំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ស្រាយបំភ្លឺតាមរយៈ សារអេ ឡិចត្រូនិចទៅកាន់ ទំព័រសារព័ត៌មានសឹង្ហបុរី Channel NewsAsia ឲ្យ ដឹងថា  ៖ ក្រុមការងារសូម ធ្វើការអះអាងជាមួយនឹងសារដ៏គួរឲ្យសោកស្តាយ មានអ្នកដំណើរម្នាក់បានស្លាប់បាត់បង់ជីវិត អំ ឡុងការធ្វើដំណើរតាមជើងហោះហើរ SQ403 ពី ទីក្រុង New Delhi  ទៅ  កាន់ប្រទេស សឹង្ហបុរី ។ ទោះជាយ៉ាងណាក៏ដោយចុះ ពុំមានការបង្វែរជើងហោះហើរនោះទេ ។ យោងតាម លក្ខខ័ណ្ឌសិទ្ធ ឯកជនភាព ពួកយើងសុំមិនធ្វើ  សេចក្តីរាយការណ៍ ព័ត៌មាន  ពី ការស្លាប់បាត់បង់ជីវិតនោះទេ។ ក្រុមការងារសូមចូលរួមរំលែកមរណទុក្ខចំពោះក្រុម គ្រួសារនៃសព ដែលបានស្លាប់ អំឡុងការធ្វើ​ដំណើរតាមជើងហោះហើរនៅថ្ងៃពុធនេះ។

យោងតាមប្រភពអ្នកដំណើរ តាមជើងយន្តហោះតែ  មួយ  ឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ អំឡុងការធ្វើដំណើរនោះ មានវ័យប្រមាណជាង ៣០ ឆ្នាំ   លោកធ្វើដំណើររួមគ្នាជាមួយនឹងភរិយា ក៏ដូចជាកូនៗ។ ទោះជាយ៉ាងណាក៏ដោយចុះ   សមភាគី   ក្រុមហ៊ុនអាកាសចរណ៍ SIA បានបដិ សេធក្នុងការស្រាយបំភ្លឺចំនុចដែលបានលើកឡើងនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501