CamNews

តារា 

អ្នកគាំទ្រស្រីម្នាក់ចំណាយពេលដល់ទៅ ៨ ឆ្នាំធ្វើការវះកាត់កែសម្ជស្សឲ្យមានមុខដូចតារាស្រី Fan Bingbing

ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះ មានអ្នកគាំទ្រស្រីម្នាក់បានក្លាយទៅជាទីពេញនិយម​នៅក្នុងប្រទេសចិន ដោយសារបានធ្វើការវះកាត់កែសម្ជស្សឲ្យដូច តារាស្រី​ Fan Bingbing កែឡើងអស់សូម្បីតែ ចិញ្ចើម ភ្នែក...។ 

ដោយយោងទៅតាមគេហទំព័រ PlastyTalk បានឲ្យដឹងថា He Chengxi បានចំណាយពេលដល់ទៅ ៨ ឆ្នាំដើម្បីទៅធ្វើការវះកាត់កែសម្ជស្ស ឲ្យមានមុខស្រស់ស្អាតដូចជា តារាស្រី​ Fan Bingbing ហើយមិត្តប្រុសរបស់នាងក៍បានធ្វើការគាំទ្រ មិត្តស្រីរបស់ខ្លួនដូចគ្នាដែរ ព្រោះនេះជាក្តីបំណងរបស់នាង ។ លោកថែមទាំងបានប្រើប្រាស់មន្ទីរព្យាបាលផ្ទាល់របស់លោក ដើម្បីជួយសម្រេចក្តីសុបន្តិរបស់នាងថែមទៀតផង ។

បន្ទាប់ពីបានធ្វើការបង្ហាញខ្លួននៅលើ ប៉ុន្តែទូរួទស្សន៍ រូបភាពរបស់ Chengxi ត្រូវបានក្រុមអ្នកគាំទ្រ លេងអិនធឺណិតមួយចំនួន បាននិយាយថា នាងពិតជាមើលទៅដូចជា Fan មែនទែន ធ្វើឲ្យពួកយើងចែកមិនដាច់ថា រូបមួយណាជារូបក្លែងក្លាយ ហើយរូបមួយណាពិតប្រាកដនោះទេ ។

ទោះបីជាវាអាចទៅរូួច ដែលអាចកែប្រែមុខមាត់ របស់នាងឲ្យដូចជា Fan Bingbing ប៉ុន្តវាមិនអាចទៅរួចទេ ចំពោះកាយវិការ ឬ ការធ្វើពុតឲ្យដូចជាម្ចាស់ដើមគេនោះទេ ដូច្នេះហេតុអ្វីបានជាមានមនុស្សមួយចំនួនធ្វើវា​ ? ហេតុអ្វីបានជាពួកគេ មិនសប្បាយរីករាយចំពោះអ្វីដែលគេមានទៅ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Fan Bingbing Plastic surgery