CamNews

តារា 

Floyd ត្រូវបានគេដកហូត យកខ្សែក្រវ៉ាត់ដែល ដណ្ដើមបានពី ប៉ាក់គីអៅ ហើយ

ព័ត៌មានកីឡា៖ Floyd Mayweather ត្រូវបានគេដកហូតយកខ្សែក្រវ៉ាត់ គីឡូធ្ងន់ World Welterweight ដែលកីឡាករបានប្រកួតឈ្នះ​ប៉ាក់គីអៅ កាលពីដើមខែឧសភា បន្ទាប់ពីកីឡាករ បានខកខានមិនបាន បំពេញសំណុំបែប​បទ បង់ថ្លៃសិទ្ធចូលរួមប្រកួត ដែលមានចំនួន ២០០០០០ ដុល្លារ។ 

យោងតាមការអះអាងរបស់មន្ដ្រីអង្គការ WBO បានបង្ហាញប្រាប់អ្នកសារព័ត៌មានថា Floyd ខកខាន នឹងការ បង់ប្រាក់ទទួលសិទ្ធចូលរួមប្រកួតជាមួយ ប៉ាក់គីអៅ ដែលមានចំនួន ២០០០០០ ដុល្លារ ខណៈដែល​រយៈពេលនៃការអនុញ្ញាត គឺត្រឹមតែ​ថ្ងៃសុក្រ​សប្ដាហ៍មុនតែប៉ុណ្ណោះ។ Floyd រកចំណូលបាន រហូតដល់​ទៅ ២០០ លានដុល្លារពីការប្រកួតចុងក្រោយ របស់គេ ដែលចំណូលនេះមិនរាប់បញ្ចូលទាំងការរកបានពីខាងក្រៅ។ 

Floyd បានទទួលការដាស់តឿនក្រើនរំលឹកជាច្រើនដង ច្រើនសារមកហើយ លើការបំពេញលក្ខខ័ណ្ឌបង់សិទ្ធប្រកួតនេះ ប៉ុន្ដែកីឡាករ មិនព្រមអើពើនឹងសំណើទាំងនោះ រហូតសេចក្ដីសម្រេចចុងក្រោយ​ ក៏ដក​ហូត​យកខ្សែក្រវ៉ាត់ ។ 

ទន្ទឹមគ្នានោះផងដែរ នឹកឃើញកាលពី Floyd បានយកឈ្នះប៉ាក់គីអៅ ភ្លាមៗ កីឡាករធ្លាប់បាននិយាយ​ថា​ កីឡាករនឹងចែករំលែក ឱកាសនៃការគ្រប់គ្រង ខ្សែក្រវ៉ាត់មួយនេះដល់កីឡាករជំនាន់ក្រោយទៀត​ ដើម្បី​គ្រប់​គ្រង​វិញម្ដង ពីព្រោះកីឡាករ មានខ្សែក្រវ៉ាត់ ពីរធំៗផ្សេងគ្នាហើយ WBC និង WBA ដូច្នេះ កីឡាករ​ មិនសប្បាយចិត្ដ ទទួលបន្ដទៀតនោះទេ ។ ហេតុនេះហើយ ឱកាសគឺមានជានិច្ចសម្រាប់សម្រាប់កីឡាក ជំនាន់ក្រោយ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ theguardian


Tags: boxing news Manny Pacquiao Floyd