ម៉េលឌិន ៖ Papua New Guinea កំពុងប្រឈមមុខនឹងពេលវេលាយ៉ាងយូរទៀត ដើម្បីរើបឡើងវិញ បន្ទាប់ពីការរញ្ជួយដី ៧.៥ បានវាយប្រហារតំបន់ខ្ពង់រាប នៅថ្ងៃទី ២៦ ខែកុម្ភៈ ដោយមានចំនួនអ្នកស្លាប់ បានកើនឡើងដល់ជាង ១០០ នាក់ ។
នាយករដ្ឋមន្ត្រី លោក Peter O'Neill របស់ PNG បានហោះហើរលើតំបន់រងគ្រោះខ្លាំងបំផុត កាលពីថ្ងៃពុធ ហើយបាននិយាយថា នឹងគ្មានដំណោះស្រាយណាមួយឆាប់រហ័សទេ ជាមួយនឹងករណីសដ៏សាហាវមួយនេះ ។
ប្រទេសអូស្រ្តាលី និងនូវែល បានបញ្ជូនឧទ្ធម្ភាគចក្រ និងយន្តហោះបន្ថែមទៀត ដើម្បីជួយផ្តល់ស្បៀង ទឹក និងឱសថទៅកាន់កន្លែងដាច់ស្រយាលនៅក្នុងខេត្ដ Hela ។ ទីភ្នាក់ងារផ្តល់ជំនួយត្រូវបានប្រើពេលវេលាយ៉ាងយូរ មុនទៅដល់ភូមិដែលជាប់គាំងដោយរអិលបាក់ដី ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes