CamNews

ព័ត៌មានអន្តរជាតិ 

អាជ្ញាធរថៃចេញមុខបដិសេធជាមួយរឿងមួយដែលពាក់ព័ន្ធជាមួយនិងអតីតទាហានមុជទឹក ដែលបានបាត់បង់ជីវីត កំឡុងពេល

ថៃ ៖ កាលពីថ្ងៃទី​ ០៦ ខែកក្កដា ម្សិលមិញនេះ វេលាម៉ោង ២ ជិតភ្លឺ អតីតអ្នកមុជទឹកម្នាក់នោះមានឈ្មោះថា លោក Saman Kunam មានវ័យ ៣៨ ឆ្នាំ ដែលបានស្ម័គ្រចិត្តចូលរួមក្មេងៗ ១២ នាក់ និងគ្រូបង្វឹក់របស់ពួកគេម្នាក់ ដែលបានជាប់នៅក្នុងរូងភ្នំថាំហ្លួង បានស្លាប់បាត់បង់ជីវីតខណៈពេលកំពុងតែមុជទឹកត្រលប់មកវិញ ដោយខ្វះនូវអុកសុីសែន ។ 

ក្រោយរឿងដ៏ក្តៅគកុកមួយនេះបានកើតឡើង ស្រាប់តែមានអ្នកនិយមលេងអឺនធឺណិតបាននាំគ្នាធ្វើការចែកចាយព័ត៌មានមួយថា លោក Saman Kunam បានស្លាប់បាត់បង់ជីវីត ដោយបន្សល់នូវកូនស្រី ៣ នាក់ ឲ្យនៅកំព្រាឪពុក ។ ជាមួយគ្នានេះផងដែរ អាជ្ញាធរនៅខេត្តឈៀង រ៉ៃ បានប្រកាសជាសាធារណៈថា មិនមែនជារឿងពិតនោះទេ ព្រោះលោក Saman Kunam គ្មានកូននោះទេ ។ 

អាជ្ញាធរនៅខេត្តឈៀង បានប្រកាសទៀតថា ឈប់ធ្វើការចែកចាយព័ត៌មានមិនពិតនេះតទៅទៀត ។ ពាក់ព័ន្ធជាមួយនិងការស្លាប់របស់លោក Saman Kunam គឺជារឿងដ៏សោកសៅមួយផងដែរ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ springnews


Tags: International news