CamNews

ប្លែកៗ 

ស្រវឹងជោគ យប់ថ្ងៃ សែនព្រះខែ ក្រោកឡើង បាត់មាសសុទ្ធ ទម្ងន់ ៧០ គ.ក មានតម្លៃ ជិត ៣លានដុល្លារ

ព័ត៌មានអន្តរជាតិ ៖ "សប្បាយក្លាយជាទុក្ខ" បន្ទាប់ពីរាត្រីជួបជុំ នៃយប់សែនព្រះខែ បុរសមកពីដី កោះតៃវ៉ាន់ ជាពាណិជ្ជករ មាសដុំ នោះ បានបាត់បង់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេល មិនដល់ ២៤ម៉ោងផងនោះ ។

ជាពាណិជ្ជករ រកស៊ីទិញដូរមាសដុំមាននាមត្រកូលថា Yeungលោកមានវ៉ាលីផ្ទុកមាសសុទ្ធទម្ងន់ ដល់ទៅ ៧០ គីឡូក្រាម ដែលស្នើនឹងសាច់ប្រាក់ ប្រមាណ ២,៧ លាន​   ដុល្លារសហរដ្ឋអាមេរិក ។ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពី  ទំព័រ  សារព័ត៌មានចិន អោយ ដឹងថា ៖ យប់ថ្ងៃ អាទិត្យ កន្លងទៅនេះ ដើម្បីប្រារព្ធកម្មវិធីបុណ្យ សែនព្រះខែ    លោក Yeung បានអញ្ជើញមិត្តរួម ការងារ ៣ នាក់ មកកាន់ លំនៅស្ថានរបស់ខ្លួន   មាន  ទីតាំង  ស្ថិតនៅក្នុង តំបន់ Tsueng Kwan ទីក្រុងហុងកុង ។ ជាពេលវេលាមួយដ៏ល្អ នៃឱកាសជួបជុំគ្នា ពួកគេទាំង ៤ នាក់ បាននាំគ្នាផឹកស៊ី ស្រវឹងជោគរៀងៗខ្លួន រហូតដល់ថ្នាក់លោក Yeung ស្រវឹងសន្លប់ នាវេលាទាបភ្លឺថ្ងៃបន្ទាប់ ថ្ងៃច័ន្ទ

រសៀលថ្ងៃច័ន្ទ ខណៈរាងស្វាងបន្តិច ពីការស្រវឹងជោគ ពី យប់   ថ្ងៃអាទិត្យ លោក Yeung ក៏បាន ភ្ញាក់ឡើង និងមានភាពភ្ញាក់ផ្អើល នៅពេលដែលសំគាល់បានថា វ៉ាលី ផ្ទុកមាសសុទ្ធរបស់លោក រួមទាំងមិត្តរួមការងារ ទាំង ៣ នាក់ បានបាត់ខ្លួន ។ ភ្លាមៗ លោក  Yeung ព្យាយាម ទាក់ទងមិត្ត រួមការងារទាំង ៣ នាក់នោះ ប៉ុន្តែ គ្មានប្រសិទ្ធភាពនោះទេ   ទើប  លោ កសម្រេចចិត្ត ប្តឹងប៉ូលីស អោយជួយអន្តរាគមន៍ ។ មន្រ្តីប៉ូលីសក្នុងស្រុក បានស៊ើបអង្កេត   ឡើងវិញ ដោយពិនិត្យ កាម៉េរ៉ា សុវត្ថិភាព និងបានរកឃើញថា មិត្តរួមការងារ ទាំង ៣ នាក់ខាងលើ   បានចាកចេញពីសំណង់អា គាររស់នៅ លោក Yeung វេលាទាបភ្លឺថ្ងៃច័ន្ទ ដោយបានពាំនាំ វ៉ាលី ២ យកទៅជាមួយ ។បច្ចុប្បន្ន ភាពមន្រ្តីប៉ូលីសកំពុងតែស៊ើបអង្កេត ឈានទៅចាប់ឃាត់ខ្លួន មិត្តរួមការងារទាំង ៣ នាក់នោះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Tianjin Explode