CamNews

សុខភាព 

ការស្រាវជ្រាវរកឃើញថា ការពិសាស៊ុត ជាមួយបន្លែឆៅ មានគុណប្រយោជន៍ច្រើនចំពោះសុខភាព

មិនគួរឲ្យជឿថាការពិសាស៊ុតល្អដល់ថ្នាក់នេះសោះ ៖ នៅវេលាក្រោយពេលដែលអ្នកកុម្ម៉ុងសាឡាដមកពិសា សូមឱ្យប្រាកដថាអ្នកបានសុំឱ្យគេនាំយកនូវស៊ុតមកពិសាជាមួយ។ ការសិក្សាមួយបង្ហាញថា ការលាយច្របល់បញ្ចូលគ្នារវាងស៊ុត និងបន្លែឆៅមានប្រសិទ្ធភាពលើកកម្ពស់គុណតម្លៃសារធាតុចិញ្ចឹមយ៉ាងសម្បូរបែប។ លោក Wayne Campbell មកពីសាកលវិទ្យាល័យ Purdue បានមានប្រសាសន៍ថា ពលរដ្ឋអាមេរិកមានទំនោរចិត្ដពិសាបន្លែច្រើន ហេតុដូច្នេះហើយទើបនាពេលបច្ចុប្បន្ននេះពួកគេជាប់បាននូវទម្លាប់ល្អក្នុងការពិសាអាហារដ៏សមស្រប ដែលមិនត្រឹមតែផ្ដល់ឱ្យពួកគេនូវគុណតម្លៃសារធាតុចិញ្ចឹមពីបន្លែប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងទទួលបាននូវប្រយោជន៍សារធាតុចិញ្ចឹម នៃស៊ុតចំណែកសទៀតផង។


ក្នុងការសិក្សាស្រាវជ្រាវមួយ ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញថា ក្រុមមនុស្សដែលពិសាស៊ុតក្នុងបរិមាណច្រើន ជាមួយនិងសាឡាដមួយចានដោយមានលាយជាមួយប៉េងប៉ោះ ត្រួយផ្ទី និងការ៉ុត មានការកើនឡើងក្នុងការស្រូបយកបណ្ដុំសារធាតុ Carotenoids ៣ទៅ៩។  Carotenoid រកឃើញនៅក្នុងសាឡាដមានផ្ទុកនូវសារធាតុ បេតាការ៉ូទីន Lycopene, Alpha-carotene លូតេអ៊ីន និង zeaxanthin ដែលសារធាតុទាំងអស់នេះមានគុណប្រយោជន៍វិសេសវិសាលដល់សុខភាព។



លោក Campbell បានធ្វើការកត់សម្គាល់ថា វត្ដមាននៃសារធាតុលូតេអ៊ីន និង zeaxanthin នៅក្នុងស៊ុត និងនៅក្នុងបន្លែមានប្រសិទ្ធភាពលើកកម្ពស់គុណតម្លៃ នៃសារធាតុចិញ្ចឹម។ លោកជឿជាក់ថា ប្រសិទ្ធភាពដ៏មានផ្លែផ្កានៃការពិសាស៊ុតជាមួយនឹងបន្លែ ដែលរកឃើញក្នុងចំណោមប្រជាជនក្នុងវ័យសិក្សាមហាវិទ្យាល័យនោះ ក៏នឹងមានវិសាលភាពដល់មនុស្សគ្រប់វ័យផងដែរ៕



ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ onlymyhealth


Tags: Health news