អន្តរជាតិ ៖  បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរ
ទេស  Happening កាលពីថ្ងៃទី ១៨ ម្សិលមិញនេះ  បានអោយដឹងថា  នៅឯប្រទេសចិន គេ
បែរជាប្រទះឃើញមាននូវវិធីសាស្រ្តថ្មីនៃការម៉ាស្សាបំបាត់ស្នាមជាំខ្មៅជុំវិញរង្វង់ភ្នែក ដោយ
វីធីសាស្រ្តនោះមានលក្ខណៈចម្លែក ពោលគឺ (Fire treatment) វិធីសាស្រ្តព្យាបាលដោយភ្លើង
គួរបញ្ជាក់ផងដែរថា  វិធីសាស្រ្តថ្មីមួយនេះ (Fire treatment) ត្រូវបានធ្វើឡើងដោយបានផ្តល់
ជូននូវសេវាដល់អតិថិជនរបស់ខ្លួន  តាមរយៈការគ្រប់ដណ្តប់ជាមួយនឹងកន្លែងសើម  រួចដុត
នូវកូនកន្សែងក្រណាត់មួយផ្សេងទៀត  ដែលមានជាតិអាកុល ។  លើសពីនេះទៅទៀត បើ
តាមប្រភពដដែល  បានបញ្ជាក់អោយដឹងផងដែរថា រូបខាងក្រោមនេះ គឺបានមកពីក្មេងស្រី
ម្នាក់ ដែលបានទៅហាងម៉ាស្សាមួយកន្លែងនៅក្នុងប្រទេសចិន ស្របពេលដែលគេមានភាព
ស្រឡាំងកាំងជាខ្លាំង  បន្ទាប់ពីបានឃើញបែបនេះ  ដែលមានពេលខ្លះ គេមិនហ៊ានក្រឡេក
មើលថែមទៀតផង ដោយគេបានបញ្ជាក់ថា   “ My mom went to get her face done at the
 beauty salon so I went with her. What I saw… instantly shocked me… I couldn’t look,” ។
យ៉ាងណាមិញ  គេមិនត្រឹមប្រទះឃើញការម៉ាស្សាដោយប្រើភ្លើង ក្នុងការបំបាត់ស្នាមជាំខ្មៅ
ជុំវិញរង្វង់ភ្នែកនោះទេ    តែក៏គេឃើញមានប្រើសំរាប់ម៉ាស្សាខ្នងផងដែរ  ។   ជ្រាបកាន់តែ
ច្បាស់តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសី
ប្រភព ៖ Happening