CamNews

យល់ដឹង 

សម្រាប់មិត្តៗនារី ៖ លាបក្រែមពីរពណ៌ក្នុងពេលតែមូយ ជាការទាក់ ទាញមែនឬ?

គួរយល់ដឹង ៖ ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ បណ្តាយុវវ័យភាគច្រើនចូលចិត្តតុបតែង
ខ្លួនប្លែកៗ ដើម្បីមើលទៅអោយមានភាពស៊ិចស៊ី នឺងឡូយ!!!!។ ដោយឡែក ការតុបតែងផ្ទៃមុខក៏
ជាភាពចាំបាច់មួយដែរ​ ដែលត្រូវយកចិត្តទុកដាក់ ជាពិសេសត្រង់បបូរមាត់តែម្តង។

គួរបញ្ជាក់ផងដែរថា   មិត្តៗនារីភាគច្រើនតែងតែប្រើពណ៌ក្រែមលាបបបូរមាត់ទៅតាមចំណង់ចំ
ណូលចិត្តរៀងៗខ្លួន ជាពិសេសក្នុងការប្រើពណ៌ផ្កាឈូក នឹងពណ៌ក្រហមតែម្តង។

ដោយឡែក  នាពេលនេះ ទំព័រសារព័ត៌មានកំសាន្ត  សូមនាំអារម្មណ៍មិត្តៗនារី ងាកក្រឡេកមក
មើល  តារាម៉ូដែលនៅឯកម្មវីធីដើរម៉ូត​  London Fashion Week  វិញម្តង ដែលត្រូវបានរកអោយ
ឃើញថា  នាងបានដើរបង្ហាញម៉ូតជាមួយនឹងភាពស៊ិចស៊ី   ស្របពេលដែលនាងលាបបបូរមាត់ ជាមួយនឹងក្រែមពីរពណ៌ឯណោះក្នុងពេលតែមួយ។

លើសពីនេះទៅទៀត ក្រោយពីមានការចេញផ្សាយនូវរូបនេះនៅលើគេហទំព័រមួយចំនួន ក៏មាន
មតិចោទសួរថា​   តើការលាបបបូរមាត់ជាមួយនឹងក្រែមពីរពណ៌ក្នុងពេលតែមួយបែបនេះ ​ជាការ
ទាក់ទាញមួយពិតប្រាកដមែនឬ? ៕

ដោយ ៖ ពិសី
ប្រភព ៖ glamour


Tags: international news strange entertainment