ព័ត៌មានកីឡា៖ ប៉ាក់គីអៅបានឆ្លើយតបទៅកាន់អ្នកការសែតថា ក្នុងកំលុងឆ្នាំនេះ រឺដើមឆ្នាំក្រោយ គាត់មិនអាចវិលត្រលប់ទៅប្រកួតវិញបានទេ ខណៈបើទោះបីជាជម្ងឺរបស់គាត់ បានល្អប្រសើរឡើងច្រើនក៏ដោយ។
យោងតាមគេហទំព័រ worldboxingnews បានឲ្យដឹងថា របួសរបស់ លោក ប៉ាក់គីអៅ ក្រោយពីធ្វើការវះកាត់រួចមក រហូតមកទល់ពេលនេះ មានការជាសះស្បើយបានឆាប់រហ័ស ខណៈដែលកីឡាករ ទើបទៅធ្វើការពិនិត្យជាចុងក្រោយម្ដងទៀត។ ប៉ាក់គីអៅអាចនឹងវិលត្រលប់ ចូលក្នុងវិស័យកីឡាវិញ នៅខែ មេសាឆ្នាំក្រោយ។
លោក Bob Arum ដែលជាភ្នាក់ងារយ៉ាងជិតស្និតរបស់កីឡាករ បានបង្ហាញពីការព្រួយបារម្មណ៍នោះផងដែរថា" ខ្ញុំពិតជាមានការព្រួយបារម្មណ៍នឹងសុខភាពរបស់កីឡាករខ្លាំងណាស់ ក្រោយពីដឹងថា មានរបួសហើយ ឈានដល់ការវះកាត់ ប៉ុន្ដែក្រោយពីវះកាត់ហើយ ខ្ញុំក៏បានជួបជាមួយគ្រូពេទ្យ សួរនាំអំពីរឿងនេះ គ្រូពេទ្យក៏បានពន្យល់បកស្រាយរឿងនេះ ខ្ញុំក៏អស់ការព្រួយបារម្មណ៍វិញទៅ ។ ហើយសម្រាប់ការសម្រេចចិត្ដចូលរួមប្រកួតវិញគាត់ក៏មិនហ៊ានប្រាកដដែរ ដោយគ្រប់យ៉ាងពឹងផ្អែក សុខភាពកីឡាករដោយផ្ទាល់ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖worldboxingnews