CamNews

ព័ត៌មានអន្តរជាតិ 

ក្មេងស្រីប្រមាណ ២១ លាននាក់នៅប្រទេសឥណ្ឌាប្រឈមនឹងការទុកចោល

ឥណ្ឌា ៖ នៅក្នុងប្រទេសឥណ្ឌា ឪពុកម្តាយទាំងអស់សុទ្ធតែចង់បានកូនប្រុសជាងកូនស្រី ហើយបញ្ហាចម្បងនោះគឺ ពួកគេតែងតែបន្តយកកូនរហូតទាល់តែពួកគេបង្កើតបានកូនប្រុស។

អាជ្ញាធរបានរកឃើញថាមនុស្សស្រី ៦៣លាននាក់បានបាត់ខ្លួននៅក្នុងប្រទេសឥណ្ឌាអាចមានមូលហេតុមកពីការចង់បានកូនប្រុសហួសហេតុពេករហូតដល់ធ្វើការរំលូតកូនដោយការជ្រើសរើសភេទដែលខ្លួនចង់បាន ជាពិសេសការយកចិត្តទុកដាក់ខ្លាំងលើក្មេងប្រុសជាងក្មេងស្រី។

ការធ្វើតេស្តដើម្បីកំណត់ពីការភេទរបស់គភ៌ គឺជារឿងខុសច្បាប់នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែពួកគេនៅតែមានកន្លែងប្រព្រឹត្តរឿងនេះ និងធ្វើការរំលូតកូនបានដដែល។


តើក្មេងស្រីរាប់លាននាក់នៅឥណ្ឌាបាត់ទៅណា?

ហេតុផលមួយចំនួនមកពីបញ្ហាវប្បធម៌ ដែលធ្វើឲ្យប្រជាជននៅទីនោះចង់បានតែកូនប្រុសរួមមាន:

  • - ទ្រព្យសម្បត្តិទាំងអស់ត្រូវស្នងដោយកូនប្រុសមិនមែនកូនស្រី
  • - គ្រួសារខាងស្រី ត្រូវចំណាយប្រាក់ដើម្បីឲ្យកូនស្រីរបស់ពួកគេរៀបការ
  • - ខាងស្រីត្រូវផ្លាស់ប្តូរទៅរស់នៅផ្ទះខាងប្តី បន្ទាប់ពីរៀបការរួច ។ 

រដ្ឋដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំងលើបញ្ហាចង់បានកូនប្រុសគឺ Punjab និង Haryana ដែលមានមានក្មេងប្រុសចំនួន ១,២០០ នាក់ដែលមានអាយុក្រោម ៧ឆ្នាំ រីឯក្មេងស្រីមានតែ ១,០០០ នាក់ប៉ុណ្នោះ ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ ប៊ីប៊ីសុី 


Tags: International news