CamNews

មិនគួរឲ្យជឿ 

ចប់ ៖ LED ខ្នាតយក្ស ច្រឡំ ចាក់ផ្សាយ វីដេអូ សិច រយៈពេល ១០ នាទី ផ្អើលកណ្តាលទីក្រុង (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ ប្រជាពលរដ្ឋ រស់នៅក្នុងក្រុង Mudanjiang ខេត្ត Heilongjiang ប្រទេស ចិននោះស្ទើរតែមិនជឿនូវទិដ្ឋភាព    ដែល ខ្លួន កំពុង តែមើលឃើញ នោះគឺ LED ខ្នាតយក្សមួយ កន្លែងច្រឡំចាក់ផ្សាយ វីដេអូសិច   រយៈ ពេល ១០ នាទី ទៅដល់សាធារណជន រស់នៅកណ្តាល ទីក្រុងតែម្តង ។

បុរសឃើញហេតុការណ៍ផ្ទាល់ភ្នែក ម្នាក់ ដែលមានឈ្មោះថា  លោក Wang នោះ បានផ្តល់ជាកិច្ច សម្ភាសន៍ ដល់ភ្នាក់ងារ សារព័ត៌មានអោយដឹងថា៖មានការបង្ហោះឡើងនូវភាពភ្ញាក់ផ្អើលជាខ្លាំង លើទំព័រ WeChat បញ្ជាក់ថា LED អេក្រង់យក្ស ឥលូវនេះ កំពុងតែចាក់ផ្សាយវីដេអូអាសអាភាស រំពេចនោះ លោកក៏បានស្ទុះទៅទីតាំងកន្លែងកើតហេតុ ខណៈពិតជាបានឃើញ ហេតុការណ៍ ដូច ដែលបានលើកឡើង ក្នុងបណ្តាញសង្គមចិន ពិតប្រាកដមែន ។


គួររំឮកថាហេតុការណ៍ដ៏កម្រនឹងកើតមានឡើងមួយនេះបាននាំអោយមានភាពភ្ញាក់ផ្អើលជាខ្លាំង ដល់បណ្តាសាធារណជនទាំងក្មេងទាំងចាស់ ខណៈអ្នកខ្លះទៀត  បានដកទូរស័ព្ទដៃ មកថតទុក ជាឯកសារថែមទៀតផង ។ របាយការណ៍ បញ្ជាក់ថា អេក្រង់   LED យក្សមួយនេះ គឺបែរមុខចំតែ ម្តងមន្ទីរពេទ្យធំមួយកណ្តាលក្រុង ខណៈហេតុការណ៍  ដ៏កម្រនេះ សូម្បីតែអ្នកនៅក្នុងមន្ទីរពេទ្យ ជាអ្នកជម្ងឺនោះ បានទស្សនា ដូចគ្នាដែរ ។

ដោយមានវត្តមាននៅទីនេះ អស់រយៈកាល ២ ទៅ ៣ ឆ្នាំ ពុំមាននរណាម្នាក់ថាLEDយក្សមួយនេះ ជាកម្មសិទ្ធរបស់បុគ្គលណាមួយឡើយ ប៉ុន្តែអ្វីដែលគេបានដឹងនោះគឺ ជាញឹកញ៉ាប់ LEDមួយនេះ តែងតែចាក់ផ្សាយ នូវវីដេអូបរទេសរយៈពេលខ្លី ។ ភ្លាមៗ អំឡុងមានការកើតឡើងនូវហេតុការដ៏ កម្រមួយនេះ ពលរដ្ឋក្នុងស្រុក ក៏បានទូរស័ព្ទប្តឹងប៉ូលីស រហូតឈានដល់បទអន្តរាគមន៍ បិទការ ចាក់ផ្សាយមួយនេះ រយៈពេល ១០ នាទីក្រោយ ។

ពីរថ្ងៃក្រោយ បន្ទាប់ពីហេតុការណ៍ខាងលើ បានកើតឡើង អំឡុងថ្ងៃអង្គារ ប៉ូលីសក្នុងស្រុកកំនត់ បានអ្នកនៅពីក្រោយ LED យក្សមួយនេះ ពោល បុរសជាបុគ្គលិកម្នាក់  បានលួចបើកមើលវីដេអូ  អាសអាភាស ខណៈលោកមិនមានជំនាញ ទៅលើ System លោកក៏បានចាក់ផ្សាយ បន្តនូវវីដេអូ នោះចេញជាសាធារណផ្ទាល់តែម្តង ដោយគ្មានអចេតនា ទៅ  លើ LED អេក្រង់យក្ស មានទីតាំង នៅកណ្តាលក្រុង ជាលទ្ធផល លោកត្រូវបានឃាត់ខ្លួនហើយ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Heilongjiang