CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាយឈ្មោះ សមាជិក ISIS ២២,០០០នាក់ ក្រោយរណុងក្នុង ISIS ស្ម័គ្រចិត្ត ប្រគល់ឯកសារ រាប់ពាន់ច្បាប់

ព័ត៌មានអន្តរជាតិ ៖ ឯកសាររាប់ពាន់ច្បាប់ ដែលប្រមូលផ្តុំទៅដោយព័ត៌មានលម្អិត ឈ្មោះ អាស័យ ដ្ឋាន លេខទូរស័ព្ទ និងក្រុមគ្រួសារ សកម្មប្រយុទ្ធដែលបានចូលរួមក្នុងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិ យម ISIS ត្រូវបានប្រគល់ទៅដល់ភ្នាក់ងារសារព័ត៌មានបរទេស SkyNews ហើយ នេះបើយោងតាម ភ្នាក់ងារសារព័ត៌មានមួយនេះធ្វើសេចក្តីប្រកាសនៅថ្ងៃពុធនេះ។


សារព័ត៌មាន SkyNews ធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា អតីតសមាជិកក្រុមISដែលស្រងាកចិត្តមួយ រូបបានប្រគល់ឯកសារទាំងអស់នោះ ទៅដល់ភ្នាក់ងារសារព័ត៌មាន ក្រោយពីលួចបាន ពីក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយម ។ គួរបញ្ជាក់ថា ឯកសារដែលត្រូវបានប្រគល់ឲ្យនោះ រួមមាន  បែបបទ ដែល IS ប្រើសម្រាប់រើសបេក្ខភាពសកម្មប្រយុទ្ធរបស់ខ្លួន ដោយតម្រូវឲ្យបុគ្គលណាមួយដែល ចង់ចូលជា បេក្ខភាពសកម្មប្រយុទ្ធត្រូវតែបំពេញឯកសារលម្អិត មុននឹងអង្គការសម្រេចទទួលយក ។ ច្រើនជាង នេះទៅទៀត មានឯកសារលម្អិតមួយចំនួនទៀត បញ្ជាក់ពីព័ត៌មានជុំវិញសមាជិកសកម្មប្រយុទ្ធមក ពី ៥១ ប្រទេស។ សារព័ត៌មាន SkyNewsពីចក្រភពអង់គ្លេសក៏បានផ្តល់ព័ត៌មានស្តីពីការទទួលបាន ឯកសារពី IS ទៅដល់រដ្ឋាភិបាលចក្រភពអង់គ្លេស មកទល់នឹងពេលនេះ  ពុំ ទាន់ មានប្រតិកម្មណា មួយពីក្រសួងការពារជាតិ ឬក្រសួងមហាផ្ទៃនៅឡើយទេ ។


ប្រភពបន្តឲ្យដឹងថា ឯកសារមួយចំនួន ផ្ទុកទៅដោយព័ត៌មានលម្អិត សកម្មជន  IS ពីភាគខាងជើង តំបន់អ៊ឺរ៉ូប ពីសហរដ្ឋអាមេរិក កាណាដា អាហ្វ្រិក   ខាងជើង និង ពី  មជ្ឈឹមបូពាហ៍ ជាដើម ។ Chris Phillips នាយកគ្រប់គ្រងការិយាល័យសុវត្ថិភាព និងប្រឹក្សាការការពារ ភារវកម្មអន្តរជាតិ ផ្តល់ជាកិច្ច សម្ភាសន៍ដល់សារព័ត៌មាន AFP ឲ្យដឹងថា ៖ រាល់ឯកសារទាំងនេះ  គឺ ជាដំណើរវិវត្តន៍មួយដ៏ល្អ និង ធំធេងជាទីបំផុត​ ពោល ជាការស្តែងឲ្យឃើញជាក់ស្តែង   ថា  ISIS  មានគុណតម្លៃយ៉ាងណា ចំពោះ សមាជិករបស់ខ្លួនដែលបកប្រឆាំងនឹងអង្គការរបស់ខ្លួន  ជាសក្តានុពលមួយសម្រាប់សេវាសន្តិសុខ ឈានទៅកំណត់អត្តសញ្ញាណបណ្តាភារវជនដែល   មិនស្គាល់អត្តសញ្ញាណ។ លោក បន្តឲ្យដឹងថា ការបែកធ្លាយឯកសារសម្ងាត់លើកនេះ អាចនឹងជម្រុញចិត្ត  ឲ្យសកម្មប្រយុទ្ធដទៃទៀត ងើបមុខ ប្រ ឆាំងនឹងក្រុម IS មិនត្រឹមតែប៉ុណ្ណោះ ឯកសារទាំងនេះ អាចជួយ   ទប់ ស្កាត់លំហូរក្រុមអ្នកស្ម័គ្រចិត្ត ដែលបានធ្វើដំណើរពីសហរដ្ឋអាមេរិក និង តំបន់អឺរ៉ុបទៅចូលរួមក្រុម   ISIS ។ ការយល់ដឹងកាន់តែ ស៊ីជម្រៅ ថាតើក្រុមអ្នកស្ម័គ្រចិត្ត ធ្វើដំណើរបានដោយរបៀបណា និងដឹងពិតប្រាកដ ថាអ្នកណាជា អ្នកប្រកាសរើសក្រុមសកម្មប្រយុទ្ធ គឺជាគន្លឹះដ៏មានប្រសិទ្ធភាប ក្នុងការកាត់បន្ថយលំហូរចាកចេញ ទៅចូលដៃជាមួយនឹង ISIS នាពេលអនាគត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda