CamNews

ព័ត៌មានអន្តរជាតិ 

ហួសចិត្ត! ចិញ្ចៀនពេជ្រតម្លៃជិត ១ លានដុល្លារអាមេរិក បាត់៦ឆ្នាំ ទើបប្រកាសដំណឹងពេលនេះ

ចិញ្ចៀនពេជ្រតម្លៃ 750.000 ផោន(98,0850.00 ដុល្លារអាមេរិក) ដែលបាត់ពីសារមន្ទីរចក្រភពអង់គ្លេសអស់រយៈពេល ៦ ឆ្នាំមកហើយនោះ ឥឡូវនេះទើបតែត្រូវបានចុះបញ្ជិកាថា បាត់។

ចិញ្ចៀនពេជ្រមានតម្លៃមហាសាលម៉ាក Cartier  ដែលគេដឹងថា ត្រូវបានជនសប្បុរសអនាមិកម្នាក់ បរិច្ចាគជូនសារមន្ទីរខាងលើនេះ ត្រូវបានគេរាយការណ៍ទៅប៉ូលីសថា បានបាត់ ក្នុងឆ្នាំ ២០១១ ។

ដំណឹងបាត់ចិញ្ចៀនពេជ្រដ៏កម្រនេះ ត្រូវបានលាតត្រដាងឱ្យដឹង ស្របពេលជាមួយនឹងការចេញផ្សាយគណនីប្រចាំឆ្នាំរបស់សារមន្ទីរ ជាការបោះពុម្ពផ្សាយ ដែលកាត់តម្លៃចិញ្ចៀនពេជ្រនេះ ចេញពីបញ្ជីគណនីរបស់សារមន្ទីរ។




អ្នកនាំពាក្យម្នាក់បាននិយាយថា បើតាមនីតិវិធីរបស់សារមន្ទីរ ខាងសារមន្ទីរ ត្រូវរាយការណ៍ពីការបាត់បង់វត្ថុដ៏មានតម្លៃនេះរយៈពេល ៥ ឆ្នាំបន្ទាប់ពីរកឃើញថា វត្ថុនោះបានបាត់។ ខាងសារមន្ទីរ បានឱ្យដឹងថា ចិញ្ចៀននេះមិនបានដាក់តាំងបង្ហាញជាសាធារណៈនោះទេ នៅពេលដែលវាបានបាត់។

អ្នកនាំពាក្យម្នាក់ បាននិយាយថា៖ "ចិញ្ចៀននេះ ទើបតែត្រូវបុគ្គលិកសារមន្ទីរអង់គ្លេសដឹងថា បាត់ពីកន្លែងតម្កល់របស់វា នៅខែសីហា ឆ្នាំ ២០១១។ " ដូចដែលបានព្រមព្រៀង ដោយគណៈកម្មាភិបាល នីតិវិធីរបស់សារមន្ទីរអង់គ្លេស តម្រូវឱ្យរាយការណ៍ជាផ្លូវការពីដំណឹងបាត់ចិញ្ចៀន ក្នុងអស់រយៈពេល ៥ ឆ្នាំបន្ទាប់ពីការរកឃើញជាដំបូងពីការបាត់ចញ្ចៀននេះ។

សារមន្ទីរបានពិនិត្យឡើងវិញនូវនីតិវិធីគ្រប់គ្រងផ្នែកសន្តិសុខ និងការប្រមូលវត្ថុមានតម្លៃរបស់ខ្លួន និងប្ដេជ្ញាចំណាយទុនចាំបាច់ដើម្បីបង្កើនសន្តិសុខឱ្យកាន់តែប្រសើរឡើង នៅទូទាំងតំបន់៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC


Tags: International news