CamNews

សុខភាព 

វិធីព្យាបាលកំចាត់ជាតិពុលនៅលើស្បែកមនុស្ស បង្កដោយវល្លិពិស

ប្រជាពលរដ្ឋជាច្រើនរីករាយជាមួយនឹងការដើរកំសាន្តនៅខាងក្រៅផ្ទះទៅតាមតំបន់ផ្សេងៗជាច្រើន។
ជាពិសេស គឺតំបន់ភ្នំតែម្តង  ដែលពោរពេញទៅដោយគ្រោះថ្នាក់គ្រប់បែបយ៉ាង  អាចកើតឡើងគ្រប់
ពេលវេលាទាំងអស់ ដោយមិនដឹងខ្លួន។ តំបន់ភ្នំ  សម្បូរទៅដោយព្រៃឈើគ្រប់ប្រភេទ  ដែលអ្នកមិន
ស្គាល់  ខ្លះមានអត្ថប្រយោជន៍សំរាប់មនុស្ស  យកធ្វើជាឱសថព្យាបាលជំងឺផ្សេងៗ និង ខ្លះទៀតជាថ្នាំ
ពុលដ៏សាហាវ អាចសម្លាប់មនុស្សបានគ្រប់ពេលវេលា។ ពិសរបស់វា  អាចធ្វើឱ្យមនុស្សស្លាប់  ពិការ
ឆ្កួត និង ឱ្យស្បែកនៅលើដងខ្លួនរបស់មនុស្ស ដែលប៉ះត្រូវពិសនោះឡើង ពងបែកដុំៗ អន្តួលក្រហម
ពេញខ្លួន រហូតដស់ពិបាក និង ស្លាប់ ប្រសិនបើអ្នក មិនអាចព្យាបាលបានទាន់ពេលវេលា។

ខាងក្រោមនេះ  យើងណែនាំអ្នកនូវវិធីសាស្រ្តងាយៗ  មួយចំនួន  ដែលអាចព្យាបាលកំចាត់ជាតិពិល
ឬ ជាតិពុល ដែលបង្កឡើងដោយវល្លិពុល បានយ៉ាងមានប្រសិទ្ធិភាព ដោយធម្មជាតិ។

សំបកចេក៖ សំបកចេកក៏អាចជួយសង្គ្រោះអ្នកពីជាតិពុលបានផងដែរដោយសារតែ ភាពត្រជាក់នៃ
សំបកចេកមានតួនាទីអាចជួយកាត់បន្ថយជាតិពុល។ វិធីនេះពិតជាមានប្រសិទ្ធិភាពយ៉ាងខ្លាំង ប្រសិន
បើ ពងបែកនៅលើស្បែករបស់អ្នកនោះ បានបែកហើយ។

វិធី៖ សូមបកយកបកចេក រួចយកផ្នែកខាងក្នុងនៃសំបកចេក មកដុស  នៅលើស្បែកកន្លែងមានជាតិ
ពុល ឬ ពិសនោះ វានឹងជួយឱ្យអ្នកបានធូរស្បើយ។
ចំណាំ៖ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ២ ទៅ ៣ដង ក្នុង ១ថ្ងៃ។

សំបកផ្លែឪឡឹក៖ ដើរតួនាទីយ៉ាងសំខាន់  អាចជួយឱ្យស្បែក  របស់អ្នកត្រជាក់ និង ជួយឱ្យពងបែក
នៅលើស្បែករបស់អ្នក ឆាប់ស្ងួត និង ឆាប់ជាសះស្បើយ។

វិធី៖ សូមយកសំបកផ្លែឪឡឹក មកដុសនៅលើស្បែកកន្លែង ដែលមានកន្តួល ឬរលាក ច្រើន  ឱ្យសព្វ
រួចទុករហូតដល់វាស្ងួតដោយខ្លួនឯង ជាការស្រេច។
ចំណាំ៖ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ៣ ទៅ ៤ដង ក្នុង ១ថ្ងៃ  រហូតមានអ្នកបានធូរ ឬ
ជាសះស្បើយ។

សូមទស្សនា រូបភាព វល្លិពិស ដូចខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖​ top10homeremedies


Tags: Health Home Remedies for Poison Ivy