ព័ត៌មានកីឡា៖ ល្បីកក្រើកអ្នកសារព័ត៌មានក្រៅស្រុក បានចុះផ្សាយបន្ដៗគ្នាថា Floyd Mayweather បានក្រឡះពាក្យសម្ដីថា លោក នឹងមិនវ៉ៃជាមួយ ប៉ាក់គីអៅទៀតទេនៅ នៅឆ្នាំក្រោយនេះ បន្ទាប់ពី កីឡាករព្យាបាលរបួសជាសះស្បើយ ។
កាលពីដើមសប្ដាហ៍ Floyd Mayweather បានទទួចប្រកាសប្រាប់អ្នកសារព័ត៌មានថា រូបលោកនឹងផ្ដល់ឱកាស ដល់កីឡាករ ប៉ាក់គីអៅដើម្បីប្រកួតគ្នាជាមួយគាត់ ម្ដងទៀតនៅឆ្នាំក្រោយ បន្ទាប់ពីកីឡាករជាសះស្បើយពីជម្ងឺ ហើយគាត់ក៏មិនទាន់សម្រេចចិត្ដចូលនិវត្ដផងដែរ ប៉ុន្ដែសម្រាប់សន្និសិតការសែត កាលពីម្សិលមិញ កីឡាករបាននិយាយច្បាស់ៗ ហើយខ្លាំងៗថា និងមិនវ៉ៃសារជាថ្មីនោះទេ។
ប៉ាក់គីអៅ ដែលត្រូវ Floyd Mayweather ដណ្ដើមយកខ្សែក្រវ៉ាត់បានដោយពិន្ទុ ពេលនេះបានទទួលជោគជ័យទាំងស្រុងលើការវះកាត់ព្យាបាលរបួសស្មាខាងស្ដាំ ហើយកីឡាករក៏រង់ចាំទទួលពាក្យសម្ដីពី Floyd វិញថា នឹងយល់ព្រមប្រកួតជាថ្មីម្ដងទៀតក្រោយពីរបួសជាសះស្បើយ។ ប៉ុន្ដែជារឿងមួយគួរឲ្យស្ដាយបំផុត កាលពីថ្ងៃម្សិលមិញ ក្នុងសន្និសិតកាសែត Floyd បានក្រឡះពាក្យសម្ដីថា នឹងមិនប្រកួតជាមួយ កីឡាករម្ដងទៀតឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបោះពាក្យសម្ដីទៅកាន់កីឡាករវិញថា ប៉ាក់គីអៅជាកីឡាករដែលមិនទទួលកំហុសចាញ់របស់ខ្លួន។
ទន្ទឹមនឹងការលើកឡើងនេះផងដែរ Floyd បានបន្ដទៀតថា គាត់នឹងមិនចង់ទៅទិញសំបុត្រមើលការប្រកួត ឆ្កួតឡប់ចឹងទេ ហើយក៏មិនចង់ឲ្យមហាជនចំណាយលុយទិញសំបុត្រការប្រកួតនេះដែរ។ ហើយសម្រាប់ការប្រកួតម្ដងមុន ដែលបាក់គីអៅ បានចាញ់គេក៏ដឹងដែរថា គេបានចាញ់ទៅហើយ ប៉ុន្ដែគេបែជាយកលេះ ថាមកពីគេមានរបួសស្មាទៅវិញ នេះចំជាមិនទទួលស្គាល់កំហុសរបស់ខ្លួនមែន ។ គាត់បានបាត់បង់ប្រជាប្រិយភាពច្រើនណាស់ បន្ទាប់ពីឈ្នះការប្រកួតនេះ ។ ប៉ាក់គីអៅ បានយកលេះថា ខ្លួនមានរបួសស្មាទើបមិនអាចប្រកួតបានល្អ ប៉ុន្ដែមិនពិតនោះទេ គឺគាត់អាចប្រើបានដៃទាំងសងខាង បានល្អទាំងអស់ ទាំងរហ័ស ហើយធ្ងន់ទៀតផង ពេលវាយចំមកលើគាត់ម្ដងៗ ។ ប្រសិនបើតាំងខ្លួនជាអ្នកកីឡាករពិតប្រាកដមែន ឆាប់ទទួលកំហុសខ្លួនឯងទៅ ថាពិតជាចាញ់ដោយសមត្ថភាព។
ស្របគ្នាទៅនឹងការលើកឡើងនេះផងដែរ លោក Bob Arum បានឆ្លើយតបទៅកាន់ Floyd វិញដែរថា " ក្នុងការប្រកួតអ្នកប្រាកដជាបានដឹងថា កីឡាករពិតជាមានបញ្ហារបួសស្មាមែន ហើយខណៈពេលថ្មីៗនេះក៏ទើបតែវះកាត់រួចផងដែរ ។
នៅមិនទាន់ដាច់ស្រឡះនោះទេ ថាតើការប្រកួតលើកទី ២ ពិតជាមែននោះ សម្រាប់សន្និសិតចុងក្រោយ កីឡាករ បានដិសេធទៅហើយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ channelnewsasia