ក្រៅពីការទទួលទានអាហារឱ្យបានសមស្រប អ្នកក៏គួរតែដឹងថា មានកត្ដាបរិកាសបីយ៉ាង ដែលអាចជះឥទ្ធិពលទៅលើតុល្យភាពកម្រិត pH របស់អ្នក។ មូលហេតុនេះហើយ អ្នកគួរប្ដាជ្ញាចិត្ដចៀសវាងផលិតផលលាងសម្អាត ដែលផ្ទុកជាតិពុលខ្ពស់ និងជ្រើសរើសប្រើនូវផលិតផលបែបជីវសាស្រ្ដ ឬផលិតផលធម្មជាតិ។ យកល្អ អ្នកគួរអនុវត្ដតាមទិកនិកខាងក្រោមដើម្បីបន្ថយជាតិអាស៊ីដ និងគ្រប់គ្រងកម្រិត pH នៅក្នុងរាងកាយរបស់អ្នកឱ្យមានតុល្យភាព៖
- បង្កើនបរិមាណបន្លែស្លឹកពណ៌បៃតង ដែលអ្នកទទួលទាន និងពិសាទឹកក្រឡុកពណ៌បៃតងឱ្យបាន ១កែវក្នុងមួយថ្ងៃ។
- ប្រកាន់ខ្ជាប់នូវទម្លាប់ពិសាទឹកក្ដៅឧណ្ហៗមួយកែវពេលពោះទទេឱ្យបានរាល់ថ្ងៃ(ជាតិអាស៊ីដនីទ្រីក គឺជាធាតុល្អប្រសើរ ដែលមានគុណសម្បត្ដិបង្កើន អាល់កាឡាំង បើទោះបីវាជាជាតិអាស៊ីដក៏ដោយ)។
- បង្កើនបរិមាណផ្លែឈើ និងបន្លែ ដែលអ្នកទទួលទាន ជាពិសេសប្រភេទបន្លែពណ៌បៃតងឆៅ។
- ចៀសវាងការទទួលទានអាហារឆា ចៀន និងអាហារច្នៃ។
- ចៀសវាងការទទួលទានអាហារចម្រាញ់ដូចជា ស្ករ និងម្សៅ។
- បង្កើនបរិមាណទឹក ដែលអ្នកទទួលទាន ជាពិសេសទឹកចម្រោះសម្លាប់មេរោគ។
- សាកល្បងសម្អាតផ្ទះរបស់អ្នកដោយប្រើផលិតផលធម្មជាតិដូចជាម្សៅ Baking Soda ក្រូចឆ្មារ និងទឹកខ្វេះ។
- សូមប្រុងប្រយ័ត្ន នៅពេលដែលអ្នកធ្វើការជ្រើសរើសផលិតផលគីមីដើម្បីថែរក្សាសម្រស់ និងសក់ ពីព្រោះផលិតផលទាំងនេះជួនកាលអាចបណ្ដាលឱ្យពុល។ សូមប្ដាជ្ញាចិត្ដប្រើផលិតផលធម្មជាតិសម្រាប់ថែសក ក្រចក និងធ្មេញរបស់អ្នក។
- សូមពិសាទឹកមួយកែវ ជាមួយម្សៅ Baking Soda ឱ្យបានរាល់ថ្ងៃ៕
- ប្រែសម្រួល៖ សារ៉ាត
ប្រភព ៖ steptohealth