ព័ត៌មានអន្តរជាតិ ៖ រុស្ស៊ី និងសហរដ្ឋអាមេរិក បានសម្រេចកិច្ចព្រមព្រៀងផ្លូវការមួយ ដែលប្រជា ជាតិទាំងពីរមានក្តីសង្ឃឹមអោយដឹងថា នឹង ជម្លៀស បាននូវការប៉ះទង្គិច ដែនអាកាស រវាងកង កម្លាំង ទ័ពអាកាស មកពីរុស្ស៊ី និង អាមេរិក នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការគូសបញ្ជាក់ ពីសម្តីមន្រ្តីផ្លូវការមកពី ២ ប្រទេស (រុស្ស៊ី អាមេរិក) ។
បញ្ជាក់ ៖ រូបភាព ឯកសារ
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា រុស្ស៊ី បាន ចាប់ ផ្តើមវាយប្រហារ ផ្លូវអាកាស ទៅលើ ប្រ ទេសស៊ីរី ចាប់តាំងពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៥ ប្រឆាំង ទៅនឹងឈ្លើងសង្គ្រាម នៃក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ។ គួរបញ្ជាក់ថា សប្តាហ៍កន្លងទៅនេះ សហរដ្ឋអាមេរិក អោយដឹងថា យន្តហោះចម្បាំង មកពី ២ ភាគី (អាមេរិក រុស្ស៊ី) ចេញប្រតិបត្តិការ បើក ការវាយប្រហារ ទៅលើ សមរភូមិផ្លូវអាកាសតែមួយ ខណៈយន្តហោះទាំង ២ មានរយៈចម្ងាយ ជិតគ្នាជាខ្លាំង។ បរិបទនេះ ហើយទើបធ្វើអោយមានការព្រួយបារម្ភ ពីការប៉ះទង្គិចដែនអាកាសរវាង ទ័ពអាកាសប្រទេសទាំង ពីរ ឈានទៅសម្រេចកិច្ចព្រមព្រៀង នៃអនុស្សរណៈយោគយល់គ្នា ជាផ្លូវការ តែម្តង ។
អ្នកនាំពាក្យ អោយ មន្ទីរបញ្ជកោណសហរដ្ឋអាមេរិក លោក Peter Cook អោយដឹងថា អត្ថបទផ្លូវ ការនៃកិច្ចព្រមព្រៀង MOU អាមេរិក រុស្ស៊ី នឹងបន្តរក្សាអោយនៅ មាន ភាពអាថ៍កំបាំង ស្របតាម សំណើរបស់រដ្ឋាភិបាល ទីក្រុង ម៉ូស្កូ ។ គួររំឮកថា កិច្ចព្រមព្រៀង ផ្លូវការ ដែលរុស្ស៊ី និងអាមេរិក សម្រេចលើកនេះមានឈ្មោះពិតប្រាកដ និង ពេញលេញ ថា " The Memorandum of Mutual Understanding between the Defense Ministries of Russia and the United States on pre - venting incidents and providing for aviation flights during operations in Syria" ជា កិច្ចព្រម នៃអនុស្សរណៈយោគយល់គ្នា រវាងអាមេរិក និងរុស្ស៊ី ទៅលើ ការចែក សមរភូមិដែនអាកាស នៅ ប្រទេសស៊ីរី ជៀសវាងអោយបាននូវការប៉ះទង្គិច រវាងទ័ពអាកាស ប្រទេស រុស្ស៊ី និង អាមេរិក ផ្ទាល់តែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ