ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល ដែល
ទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា គិលានុបដ្ឋា
ជនជាតិស៊ុយអែតម្នាក់ ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃ ស្របពេលដែលការតាមដានស៊ើប
អង្កេតត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកគ្រូពេទ្យស្រីរូបនេះបានបង្ហោះរូបរបស់ខ្លួនជាមួយនឹងសាក
សពចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមយក្ស ហ្វេសប៊ុក ។
ទន្ទឹមនឹងនេះ ប្រភពសារព័ត៌មានដដែលបានបន្ថែមថា ការតាមដានស៊ើបអង្កេតត្រូវបានធ្វើ
ឡើងភ្លាមៗពីសំណាក់ក្រុមមន្រ្តីមានសមត្តកិច្ចប្រចាំតំបន់ St Gallen ចម្ងាយប្រមាណជាង៨៥
គីឡូម៉ែត្រពីក្រុង Zurich។មិនត្រឹមតែប៉ុណ្ណោះ ការវិនិច្ឆ័យក៏ត្រូវបានធ្វើឡើងព្រមគ្នាផងដែរ ថា
តើ គិលានុបដ្ឋារូបនោះនឹងត្រូវជាប់ទោសឬក៏យ៉ាងណា។
ដោយឡែក បើនិយាយពីអត្តសញ្ញាណរបស់ជនជាប់ចោទរូបនេះវិញ មិនទាន់បានបញ្ជាក់ច្បា
ស់នៅឡើយទេ ។ គួរបញ្ជាក់ផងដែរថា ការរិះគន់ ក៏ដូចជាការតាមដានស៊ើបអង្កេតត្រូវបាន
ចេញប្រតិបត្តិការរបស់ខ្លួនភ្លាមៗ បន្ទាប់ពីគិលានុបដ្ឋារូបនេះ បានបង្ហោះរូបរបស់នាងអមជា
មួយនឹងសាកសពចូលទៅក្នុងទំព័រហ្វេសប៊ុក ដោយបានបញ្ជាក់ជា Status ផងដែរថា ទាយ
ទៅមើល ខ្ញុំនៅរស់ឬក៏យ៉ាងណា? ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ដេលីម៉ែល