ប៉េកាំង ៖ នៅឯពិធីជប់លៀងមួយនៅឯទីក្រុងប៉េកាំង ប្រទេសចិន ឆ្លៀតនៅក្នុងឧកាស
នោះ អ្នកនិពន្ធសៀវភៅម្នាក់ ដែលមានឈ្មោះថា Joy Chen បានផ្តល់ជាដំបូន្មានខ្លះៗ
ដល់ស្រ្តីជនជាតិចិន ដោយអោយពួកគេគិតគូរសាឡើងវិញ មុននឹងសំរេចចិត្តរៀបការ។
គួរបញ្ជាក់ផងដែរថា លោកស្រី Chen គឺជាអតីតចៅហ្វាយក្រុង Los Angeles ហើយក៏ជា អ្នកជំ-
នួញស្រី (businesswoman) ម្នាក់ដ៏ជោគជ័យ ដែលក្រោយមកលោកស្រីបានក្លាយទៅជាអ្នកនិពន្ធ
សៀវភៅជាភាសាចិនដែលមានឈ្មោះថា "កុំសំរេចចិត្តរៀបការ មុនអាយុ ៣០" ក្នុងគោលបំណង
ចង់ជុំរុញអោយស្រ្តីជនជាតិចិនទាំងអស់ ស្វែងរក ក៏ដូចជាបន្តការងាររបស់ខ្លួន ដោយពន្យារពេល
ក្នុ្ងងការរៀបអាពាហ៍ពិពាហ៍។
ក៏ប៉ុន្តែយុទ្ធសាស្រ្ត ក៏ដូចជា វិធីនេះវាអាចប្រឈមនឹងហានិភ័យខ្ពស់នៅក្នុងប្រទេសចិន ខណៈដែល
មានស្រី្តនៅលីវជនជាតិចិនភាគច្រើនត្រូវបានគេហៅថា "ក្រមុំចាស់" ឬ អាចហៅម្យ៉ាងទៀតបានថា
"ក្រមុំសៅកែ" ដូច្នេះកាលណាបើមានបញ្ហានេះហើយ វាមិនងាយស្រួលនោះទេ។
តួយ៉ាង ស្រ្តីម្នាក់ដែលមានឈ្មោះថា Katherine Zhou និងមានអាយុ ៣៥ ឆ្នាំបាននិយាយបញ្ជាក់
អោយដឹងថា នាងមិនមានការណាត់ជួបអ្វីនោះទេ ជាពិសេសពិបាកក្នុងការរកស្វាមីតែម្តង ពោលគឺ
អំឡុងពេល ២ ទៅ ៣ឆ្នាំ មុននេះ ខ្ញុំមិនបានគិតពីជីវិតអាពាហ៍ពិពាហ៍អីនោះទេ ដូច្នេះហើយទើប
មកដល់ពេលនេះ នាងខ្ញុំបានក្លាយជាក្រមុំសៅកែ ដោយពួកបុរសភាគច្រើននាពេលបច្ចុប្បន្ននេះ
ភាគច្រើនចង់បានតែដៃគូស្នេហា ឬ ភរិយារូបណាដែលនៅក្មេងហើយស្រស់ស្អាត។
លើសពីនេះទៅទៀត ក្រមុំសៅកែ ដែលមានវ័យ ៣៥ ឆ្នាំរូបនេះ បានបន្ថែមថា ៖ ទោះបីជានាងមាន
អាយុរាងចាស់បន្តិចមែន ក៏នាងនៅតែមានក្តីសង្ឃឹម ក្នុងការរកស្វាមី ជាពិសេសនាង បានបញ្ជាក់
យ៉ាងច្បាស់ថានៅលើលោកនេះ មនុស្សតែងមានគូ រីឯស្នេហាក៏មានស្នេហាស្មោះផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ cbsnews