ព័ត៌មានអន្តរជាតិ ៖ កងកម្លាំងយោធាដែនទឹកចិន និងរុស្ស៊ី បានចាកចេញពី Vladivostok
កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ដោយឆ្ពោះទៅដល់ សមុទ្រជប៉ុន (Sea of Japan) ជាទីកន្លែង
ដែលប្រទេសមហាអំណាចទាំងពីរនេះ បានធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត រួមគ្នា "Joint
Sea 2013 " ខណៈពេលដែលវាគឺជាសមយុទ្ធយោធាមួយ សឹងតែមិនធ្លាប់មានពីមុនមក
នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស Chinadaily
គួរបញ្ជាក់ផងដែរថា សមយុទ្ធយោធាបាញ់គ្រាប់ពិត រួមគ្នាលើកនេះ ត្រូវបានអ្នកវិភាគគូស
បញ្ជាក់អោយដឹងថា ចិន និងរុស្ស៊ី ពិតជាមានទំនាក់ទំនងល្អជាមួយគ្នា ខណៈទំនុកចិត្តនៅ
តែមានខ្ពស់ សម្រាប់ប្រជាជាតិប្រទេសទាំងពីរនេះ។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា កងកម្លាំងយោធារបស់ប្រទេសចិន គឺ
ស្ថិតនៅក្រោមការគ្រប់គ្រង ក៏ដូចជា បញ្ជារបស់លោក Ding Yiping មេបញ្ជាការរងនៃកង
កំលាំងនាវាកងទ័ពរំដោះប្រជាជនចិន ( Chinese People's Liberation Army) ។
មេបញ្ជាការរងរូបនេះ បានអះអាងអោយដឹងថា សម្រាប់លំហាត់ហ្វឹកហ្វើន ក៏ដូចជាសម
យុទ្ធយោធាលើកនេះ សកម្មភាពយោធាជាច្រើននឹងត្រូវបានធ្វើឡើងក្នុងនោះ រួមមានដូច
ជា ៖ ប្រតិបតិ្តការប្រឆាំង កប៉ាល់មុជទឹក ក៏ដូចជា កប៉ាល់ធំ , ការការពារដែនអាកាស
សមុទ្រ និងប្រតិបត្តិការរុករក ក៏ដូចជាជួយសង្គ្រោះជាបន្ទាន់ដែនសមុទ្រផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily